រកអ្វីបានជាមានម្លេះ? បង្ហាញមុខជំនួញក្នុងដៃមួយទៀតរបស់តួឯកស្រី Anne Thongprasom ដែលជាចំណូលមួយប្រភពទៀតរបស់តារាស្រីដួងនេះក្រៅពីអាជីពក្នុងវិថីសិល្បៈ។ ដោយរូបនាងក្រៅពីអាជីពជាអ្នកសម្ដែងក៏អាចនិយាយបានមួយទៀតថាជាអ្នកជំនួញស្រីដែលជោគជ័យមួយរូបផងដែរ ព្រោះរូបនាងក៏ជាថៅកែស្រីម្ចាស់ខុនដូនិងហាងទំនើបៗ ដែលបើកឲអតិថិជនជួលស្នាក់នៅនិងមានហាងទំនិញសឹងគ្រប់មុខលក់បម្រើជូនអតិថិជនរកបានចំណូលជាប្រចាំថ្ងៃយ៉ាងមម៉ាញឹកមួយផងដែរ។ ខុនដូនិងហាងទំនិញរបស់តួឯកស្រី Anne Thongprasom មួយកន្លែងនេះមានឈ្មោះថា Anne’s Place គឺយកឈ្មោះរបស់នាងដាក់តែម្ដង គ្រាន់តែក្រឡេកឃើញក៏ដឹងថាអ្នកណាជាថៅកែស្រីអាគារដ៏ប្រណិតនេះបានផងដែរ។
ដោយតួឯកស្រី Anne Thongprasom បើនិយាយពីការប្រឡូកក្នុងវិស័យសិល្បៈរូបនាងចាត់តួឯកស្រីជើងចាស់មួយដួងក្នុងវិស័យការសម្ដែង ដោយបានសម្ដែងតាំងពីរហូតមកជាងសាបសិបឆ្នាំកន្លងមកនេះ។ ហើយរូបនាងក៏បានអភិវឌ្ឈន៍ខ្លួនឯងពីអ្នកសម្ដែងក្លាយជាអ្នកដឹកនាំរឿងមួយរូបដែលបានផលិតរឿងល្បីៗឲតារាជំនាន់ក្រោយបាននសម្ដែងវិញជាច្រើនរឿងហើយផងដែរ។ ក្រៅពីអាជីពការសម្ដែងនេះតួឯកស្រី Anne Thongprasom ក៏បានងាកមកចាប់អាជីពជាម្ចាស់អាជីវកម្មប្រឡូកក្នុងទីផ្សារជំនួញវិញផងដែរ រូបនាងបានមានប្រេនផលិតផលថែសម្រស់ថែរាង និងរហូតបានក្លាយជាថៅកែខុនដូប្រណិតៗធំៗបន្ថែមទៀតផងដែរ។ គ្រាន់តែដឹងពីអាជីពនិងជំនួញក្នុងដៃរបស់តារាស្រី Anne ក៏អាចដឹងផងដែរថារូបនាងគឺជាតារាស្រីមួយដួងដែលមានសមត្ថភាពនិងរកចំណូលបានខ្ពស់មួយរូបផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ