ហៃសូក្លែងក្លាយ? តារាសម្ដែងស្រីសម្រស់ស៊ិចស៊ីនាង Due Arisara កំពុងមានពត៌មានកក្រើកជាមួយនឹងកេរ្ដិ៍ឈ្មោះតារាហៃសូប្រើតែរបស់ប្រេនៗរបស់នាងត្រូវបានបាត់បង់ ក្រោយផ្ទុះម្ចាស់បំណុលបង្ហោះសារទារលុយ ទារពេជ្រតាមបណ្ដាញសង្គមកាលពីថ្មីៗនេះ។ ដោយបំណុលដែលជំពាក់នោះក៏មិនមែនចំនួនតិចតួចនោះដែរគឺដល់ទៅ៦២លានបាត ដោយម្ចាស់បំណុលបានឲដឹងថាគឺបូករួមទាំងការខ្ចីគ្រឿងពេជ្រ គ្រឿងមាស និងកាបូប នាឡិកាប្រេនៗពីរូបគាត់ ហើយមិនឃើញយកមកសងវិញតាមការសន្យា ដោយប្រាក់ការក៏មិនឲ ប្រាក់ដើមសម្ភារះដើមក៏មិនឃើញយកមកសងទើបគាត់សម្រេចចិត្តបង្ហោះតាមទារក្នុងបណ្ដាញសង្គមបែបនេះទៅ។
ដោយតារាស្រី Due Arisara ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ ថ្វីត្បិតតែរូបនាងមិនសូវបានសម្ដែងរឿងភាគថ្មីៗឲមហាជនបានទស្សនា តែប្រជាប្រិយភាពនិងកេរ្ដិ៍ឈ្មោះរបស់នាងក៏ល្បីនិងត្រូវបានគេស្គាល់ច្រើនផងដែរ តាមរយះការបង្ហាញរូបភាពជីវិតប្រចាំថ្ងៃរបស់នាងក្នុងបណ្ដាញសង្គមឲមិត្តអ្នកគាំទ្របានឃើញនាពេលកន្លងមក។ រូបនាងតែបង្ហាញពីភាពស៊ីវិល័យហៃសូ ជាជីវិតដែលមនុស្សជាច្រើនប្រាថ្នាចង់បាន មានទាំងការទៅដើរកំសាន្ដកន្លែងស្អាតៗជុំវិញពិភពលោក ការប្រើប្រាស់សម្ភារះប្រេនៗ គ្រឿងលង្ការពេជ្រ សូម្បីតែពេលនៅផ្ទះក៏ពាក់ប្រេនលំដាប់អន្ដរជាតិផងដែរ។ ជីវិតហៃសូរបស់នាងតែងត្រូវបានគេសសើរនាពេលកន្លងមក ស្រាប់តែថ្មីៗនេះមានការផ្ទុះរឿងសឹងមិននឹកស្មានដល់មួយចំពោះតារាស្រីដួងនេះ ដោយមាននារីអ្នកជំនួញម្នាក់ឈ្មោះថា May បានបង្ហោះសារក្នុងបណ្ដាញសង្គមឲតារាស្រី យកគ្រឿងពេជ្រ មានខ្សែក មាននាឡិកា មានកាបូបប្រេនៗ និងលុយសុទ្ធតែបានខ្ចីនាងសរុបជាង៦២លានបាតយកមកសងនាងវិញជាប្រញាប់ ព្រោះទុកពេលឲមកច្រើនខែហើយ ដោយមិនបានទទួលទាំងប្រាក់ការនិងរបស់ត្រលប់មកវិញ។ និងបានបន្ដទៀតថា May មិនចង់មានរឿងវែងឆ្ងាយប្ដឹងផ្ដល់គ្នាអ្វីនោះឡើយសុំតែរបស់មកវិញ ហើយក៏មិនយកការប្រាក់ដូចដែលធ្លាប់សន្យាថាឲក៏បានដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ