សាមញ្ញៗតែលុយក្នុងហោប៉ៅមែនទែនរាប់លាន! មិត្ដៗអ្នកគាំទ្រងាកមកសសើរតួឯកស្រី Pancake Khemanit ពីស្ទាយជីវិតនៅការរស់នៅរបស់នាងថាធ្វើខ្លួនធម្មតានិងទំនើបទាន់សម័យតាមកាលះទេសះមិនចាំទាល់តែរបស់ប្រេននោះឡើយ សូម្បីតែម្ហូបអាហារលក់តាមផ្លូវការ Pancake ចូលចិត្តទៅញុាំញឹកញាប់ផងដែរ។ ការលើកឡើងសសើរពីស្ទាយជីវិតរស់នៅរបស់តួឯកស្រី Pancake បែបនេះ បន្ទាប់ពីមានការផ្ទុះករណីតារាហៃសូ Due Arisara អ្នកមានប្រេនៗតែបែកធ្លាយជំពាក់បំណុលគេជាង៧០លានបាតកាលពីថ្មីៗនេះផងដែរ។
ដោយក្នុងមួយរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងសិល្បៈតារាថៃមានពត៌មានល្បីពាក់ព័ន្ធនឹងតារាស្រី Due Arisara ពីតារាហៃសូប្រេនៗស្លៀកពាក់ប្រើប្រាស់សុទ្ធតែរបស់ទំនើបចូលតែហាងថ្លៃៗ ពេលនេះបែកធ្លាយជាហៃសូក្លែងក្លាយ ខ្ចីរបស់ប្រេនៗមិត្តយកមកបង្អួត ខ្ចីលុយមិត្តមិនសង ធ្វើឲមហាជនងាកមកចាប់អារម្មណ៍និងសសើរតារាស្រីដែលមិនសូវបង្ហាញការប្រើប្រាស់របស់ប្រេនៗវិញម្ដង។ ក្នុងចំណោមនោះគឺមានតារាស្រី Pancake Khemanit ថ្វីត្បិតតែរូបនាងជាតួឯកស្រីល្បីល្បាញយូរឆ្នាំថែមជាម្ចាស់អាជីវកម្មហាងអាហារ តែកន្លងមកកម្រនឹងឃើញរូបនាងបង្ហាញការប្រើប្រាស់របស់ប្រេន ឬគ្រឿងអលង្ការដាំពេជ្រថ្លៃៗណាស់។ ជាពិសេសគឺពេលនៅផ្ទះតែម្ដងរូបនាងក៏មិននិយមពាក់សម្លៀកបំពាក់ប្រេនពេលនៅផ្ទះផងដែរ ហើយជាញឹកញាប់ក៏មានមិត្តអ្នកគាំទ្របានប្រទះឃើញរូបនាងចូលញុាំអាហារនៅហាងអាហារតាមផ្លូវដូចគ្នាថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ