តួឯកស្រី Pim Pimprapa វិនាទីរត់រកជីវិតថតទិដ្ឋភាពពេលរញ្ជួយដីរត់ចេញពីអាគារខ្ពស់…

វិនាទីរត់រកជីវិត! តួឯកស្រី Pim Pimprapa ថតជាប់ទិដ្ឋភាពពេលរញ្ជួយដី ដោយរូបនាងនៅក្នុងហេតុការណ៍រត់ចេញពីអាគារខ្ពស់បន់អស់់គុណម៉ែគុណឪហើយ ព្រោះរូបនាងហ្នឹងហើយដែលខណះពេលកំពុងរញ្ជួយដីនោះកំពុងស្ថិតនៅលើខុនដូខ្ពស់ប្រណិតច្រើនជាន់ដែលជាកន្លែងនាងស្នាក់នៅតែម្ដង។

ដោយកាលពីថ្មីៗនេះនៅក្នុងប្រទេសថៃបានជួបហេតុការណ៍រញ្ជួយដីកំរិតធ្ងន់មួយបានកើតឡើង កំលាំងកំរិតនៃការរញ្ជួយដីជាង៧រុិចទ័រ ដែលជាហេតុការណ៍កម្រនឹងកើតឡើងក្នុងប្រទេសថៃផងដែរ។​ អាគារជាច្រើនមានការរង្គើរព្រោះកំលាំងរញ្ជួយនិងមានដល់ការរំលំបាក់អាគារថែមទៀតផង។ ជាពិសេសអ្នកដែលរស់នៅក្នុងអាគារដែលខ្ពស់ៗពេលនោះពិតជាមានការភិតភ័យជាខ្លាំង ក្នុងចំណោមអ្នកដែលរត់ចេញពីអាគារក្នុងហេតុការណ៍រញ្ជួយដី តួឯកស្រី Pim Pimprapa បានថតហេតុការណ៍កំឡុងពេលរត់ចេញផងដែរ។ ដោយរូបនាងបានឲដឹងថាពេលនោះនាងកំពុងនៅខុនដូដែលមានកំពស់២០ជាន់ រត់ចុះមានតាមជណ្ដើរយ៉ាងឆាប់រហ័សដោយមិនបានប្រមូលអ្វីបានទាន់នោះឡើយ រត់ចុះមកក្រោមយ៉ាងលឿនជាវិនាទីរត់រកជីវិត។ មកដល់ខាងក្រោមរកកន្លែងសុវត្ដិភាពសម្រាកបានទើបដឹងថាអស់កម្លាំងនិងតក់ស្លុកក្នុងហេតុការណ៍ភ្លាមៗនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ