តួឯកប្រុស Tono ចង់ត្រូវគ្នានឹងNychaវិញក៏គ្មានសង្ឃឹមដែរ បងប្រុស Nycha ប្រាប់់មិនរាប់ញាតិជាមួយទេ…

លើកនេះទោះជាតួឯកប្រុសលោក Tono Phakin ចង់ត្រូវរ៉ូវគ្នាវិញជាមួយនឹងតួឯកស្រី Nycha Nuttanicha ក៏ពិបាកនឹងមានសង្ឃឹមវិញដែរ ព្រោះមិនមែនតែបានធ្វើឲ Nycha ខូចចិត្ត ខកចិត្តនោះទេ តែសូម្បីតែក្រុមគ្រួសារ Nycha ក៏ប្រកាសជំហរលែងគាំទ្រចំណងស្នេហារបស់អ្នកទាំងពីរហើយផងដែរ។ បើបងប្រុសរបស់ Nycha វិញសុទ្ធតែបង្ហោះជាសាធារណះមិនរាប់ញាតិ ឈប់រាប់អានជាមួយនឹងលោក Tono Phakin ទៀតហើយ ថែមបន្ដថាបើ Nycha ចិត្តទន់វិញរូបគាត់នេះហើយនឹងធ្វើជាអ្នករារាំងមិនឲចូលគ្រួសារគាត់បានផងដែរ។

ដោយការបង្ហោះសារលែងរាប់ញាតិជាមួយនឹងតួឯកប្រុសលោក Tono Phakin របស់បងប្រុសបង្កើតតួឯកស្រី Nycha Nuttanicha លើកនេះបានកើតឡើងក្រោយពីមានការពត៌មានលួចក្បត់មានស្រីក្រៅរបស់លោក Tono។​ ដោយការលួចលាក់មានស្រីក្រៅនេះក៏មិនមែនត្រឹមតែពាក្យចចាមអារ៉ាមលេងៗនោះទេ តែជារឿងពិតមានទាំងភស្ដុតាងវីដេអូសម្លេងពិតៗពេលណាត់ជួបគ្នាក្នុងខុនដូរ និងនារីដែលជាជនទី៣នេះផ្ទាល់តែម្ដងចេញមកបង្ហាញមុខមកនិយាយរឿងនេះដោយខ្លួនឯងផងដែរ។ រូបនាងមានឈ្មោះថា Mind បានចេញមុខក្នុងកម្មវិធីទូរទស្សន៍ឲការសម្ភាសន៍ ថានាងលង់ស្រលាញ់ Tono នឹងព្រោះចាញ់បោកពាក្យលោងលោមដែរទេ ដោយTonoប្រាប់នាងថា កន្លងមករូបលោកគិតNychaត្រឹមតែជាប្អូនស្រីម្នាក់ប៉ុណ្ណោះ។ ក្រោយពត៌មានផ្ទួនៗនេះហើយ ទើបធ្វើឲក្រុមគ្រួសាររបស់ Nycha មានការមិនពេញចិត្តជាខ្លាំង ម្ដាយរបស់ Nycha បានលុបចោលគ្រប់រូបភាពដែលធ្លាប់បង្ហោះលេងជាមួយ Tono បើបងប្រុស Nycha វិញប្រកាសមិនរាប់ញាតិជាមួយ Tono ទៀតទេ ថែមនឹងកាពារប្អូនស្រីថាថ្ងៃក្រោយក៏មិនឲមក Tono មកសុំត្រូវរ៉ូវគ្នាវិញអ្វីទាំងអស់គឺរូបលោកនឹងធ្វើជាអ្នករារាំងផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ