បើ់កបង្ហាញមុខមាត់ប្អូនស្រី ពេជ្រ សូលីកា! បងស្រីស្អាតយ៉ាងហ្នឹង ចុះសម្រស់ប្អូនវិញ? (មានរូបភាព)

ប្រិយមិត្តអ្នកអានប្រាកដជាបានស្គាល់ហើយអំពី សម្រស់ដ៏ស្រស់ស្អាត សឹងតែគ្មានទាស់របស់ តារាសម្រៀងស្រី សម្លេងពិរោះចាក់ដោត ពេជ្រ សូលីកា។ ជឿជាក់ថា ប្រិយមិត្តក៏បានដឹងដែរថា តារាស្រីរូបនេះ មានប្អូនស្រីម្នាក់ផងដែរ។ ថ្ងៃនេះ TodaySharing នឹងណែនាំត្រួសៗ អំពីក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នេះ និងបង្ហាញរូបសម្រស់នាងផងដែរ។

ប្អូនស្រីបណ្តូលចិត្តរបស់តារាស្រី ពេជ្រ សូលីកា នាងមានឈ្មោះថា មុីជីង មានអាយុ១៥ ឆ្នាំ មកដល់ពេលនេះ នាងកាន់តែធំពេញរូបពេញរាងសម្រស់ស្រស់ស្អាតមិនចាញ់បងស្រីឡើយ។ កន្លងមក ម៉ី ជីង ក៏តែងទទួលបានការចាប់អារម្មណ៍សរសើរពីមហាជនចំពោះសមត្ថភាព ទេពកោសល្យរបស់នាងលើសិល្បៈ ពូកែផ្នែករាំ និង មានដុងអាចច្រៀងបានយ៉ាងពីរោះ ដែលបានចេញចម្រៀងរួមគ្នាជាមួយបងស្រី ពេជ្រ សូលីកា ថែមទាំងបង្ហាញខ្លួនលើឆាកប្រគំតន្រ្តីផ្សេងៗទៀតផង។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត បើតាមរយៈការរៀបរាប់របស់អ្នកនាង ពេជ្រ សូលីកា ជូនពរប្អូនស្រីក្នុងថ្ងៃកំណើតឆ្នាំនេះ ក៏បានឱ្យដឹងថា ម៉ី ជីង មានក្ដីស្រមៃដ៏ធំមួយ ដែលនាងកំពុងត្រៀមខ្លួនឈោងចាប់ក្ដីស្រមៃចង់ក្លាយជាតារាចម្រៀង K-pop ដ៏ល្បីម្នាក់ថ្ងៃអនាគត៕