តួឯកស្រី Namtarnនិងគូស្នេហ៍ស្រលាញ់គ្នាយូរឆ្នាំពេកឡើង១២ឆ្នាំមិនរៀបការ រហូតមិត្តអ្នកគាំទ្រឡើងឆ្ងល់សួរហើយ…
ផ្អែមល្ហែមដែរតែយូរឆ្នាំពេកមិនព្រមទាន់គិតគូរឡើងមិត្តៗអ្នកគាំទ្រឆ្ងល់ហើយ! តួឯកស្រី Namtarn Pichukkana នឹងគូស្នេហ៍តារារបស់នាងគឺតារាប្រុសលោក Pai Pathit ត្រូវបានមហាជននិងមិត្តអ្នកគាំទ្រចោទសួរជាសំនួរត្រង់ៗពីទំនាក់ទំនងចំណងស្នេហារបស់អ្នកទាំងពីរមានបញ្ហាដើរដល់ផ្លូវទាល់ឬយ៉ាងណា? បន្ទាប់ពីសង្កេតមើលគូស្នេហ៍តារាគូនេះឃើញស្រលាញ់គ្នាមកឡើង១២ជិត១៣ឆ្នាំមកហើយ នៅឡើយមិនទាន់ប្រកាសដំណឹងល្អថ្ងៃចូលរោងការនឹងគ្នាសោះ។ តែបើប្រឡេកមើលក្នុងបណ្ដាញសង្គមរបស់អ្នកទាំងពីរវិញគូនេះនៅតែបង្ហោះកម្រងរូបភាពដំណើរកំសាន្ដជាមួយគ្នាយ៉ាងផ្អែមល្ហែមជិតស្និទ្ធនៅឡើយផងដែរ។
គូស្នេហ៍តារាគូរបស់តួឯកស្រី Namtarn Pichukkana និងតារាប្រុសលោក Pai Pathit ព្រោះតែស្រលាញ់គ្នាយូរឆ្នាំតែមិនទាន់គិតគូរកវេលាថ្ងៃមង្គលការ ឡើងធ្វើឲមានអ្នកសួរសំនួរមិនអស់ចិត្តពីចំណងស្នេហារបស់តារាទាំងពីរដួង ចង់ដឹងថាទាំងគូនៅតែស្រលាញ់់គ្នាទាក់ទងគ្នាដូចមុនដែរឬយ៉ាងណា?ព្រោះបើគិតមកដល់ឆ្នាំនេះគូស្នេហ៍តារាគូនេះក៏មានអាយុរនៃចំណងស្នេហាមុនគូតារាដ៏ទៃច្រើនឆ្នាំទៅទៀតប្រកាសចំណងស្នេហាឲមិត្តអ្នកគាំទ្រតាំងពីជិត១៣ឆ្នាំមុនមកម្លេះ តែមកទល់នឹងពេលនេះនៅឡើយមិនទាន់មានដំណឹងរៀបការសោះ។ ក្រោយសុខៗស្រាប់តែមានអ្នកសួរថាគូរបស់អ្នកទាំងពីរបែកគ្នាឬយ៉ាងណានោះ តារាប្រុសលោក Pai Pathit ក៏បានឆ្លើយតបទៅនឹងអ្នកសួរវិញដែរថា ការពិតទៅរូបលោកនិង Namtarn នៅតែទាក់ទងគ្នានៅតែស្រលាញ់គ្នាដដែលទេចំណងស្នេហារបស់អ្នកទាំងពីរនៅតែផ្អែមល្ហែម រូបគូដំណើរកំសាន្ដរបស់អ្នកទាំងពីរមានបង្ហោះពេញបណ្ដាញសង្គម។ យ៉ាងណាក៏ដោយគូនេះនៅតែមិននិយាយមូលហេតុអ្វីបានជាមិនទាន់គិតគូររឿងមង្គលការនោះឡើយ គ្រាន់តែប្រាប់ថាចំណងស្នេហានៅតែមាននៅតែស្រលាញ់គ្នាដូចមុន មិនមែនមានមូលហេតុព្រោះមានជនទី៣ទើបមិនព្រមរៀបការដូចពត៌មានចចាមអារ៉ាមថានោះឡើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ