តួឯកស្រី Nycha ប្រែហើយក្រោយបែកគ្នានឹង Tono បង្ហាញសម្រស់មុខមាត់ថ្មីកាត់សក់ខ្លីពណ៌ក្រហមភ្លើង….

តួឯកស្រី Nycha ប្រែហើយប្រែមកជាមួយសម្រស់ប្លែកថ្មីដោយការតុបតែងខ្លួនមិនធ្លាប់ធ្វើពីមុនមក ពីតារាស្រីដែលស្រលាញ់សក់តែងទុកសក់វែងរហូតដល់ចង្កេះខ្មៅរលើបរលោងនាពេលកន្លងមក ពេលនេះរូបនាងបានបង្ហាញខ្លួនជាមួយនឹងស្ទាយសក់ថ្មីកាត់ខ្លីសឹងតែហួសកញ្ចឹងកទៀត ហើយដែលសំខាន់នោះម៉ូតសក់ថ្មីរបស់តួឯកស្រី Nycha Nuttanicha គឺមានពណ៌ឡើងក្រហមភ្លើងចំណែកឯទឹកមុខរបស់នាងវិញក៏កាចខុសសព្វដងសាកសមជាមួយនឹងម៉ូតសក់ក្រហមភ្លើងមួយម៉ូតនេះផងដែរ។

ដោយក្រោយការបង្ហាញខ្លួនបង្ហោះរូបភាពម៉ូតសក់ថ្មីរបស់តួឯកស្រី Nycha Nuttanicha មិត្តៗអ្នកគាំទ្រក្នុងបណ្ដាញសង្គមនាំគ្នានិយាយថា Nycha ប្ដូរស្ទាយថ្មីភ្លាមៗបែបនេះអាចពាក់ព័ន្ធនឹងពត៌មានល្បីថ្មីៗនេះរបស់នាងនឹងគូស្នេហ៍គឺតួឯកប្រុសលោក Tono Phakin។ ដោយខ្លះថា Nycha ចង់បង្ហាញពីការចាប់ផ្ដើមថ្មីជាមួយរូបភាពកាត់សក់ខ្លីប្ដូរពណ៌សក់ថ្មីរបស់នាង ព្រោះមុននេះមានពត៌មានថា តួឯកប្រុសលោក Tono Phakin បានបែកចិត្ត លួចក្បត់ Nycha ទាក់ទងជាមួយនារីម្នាក់ទៀត។ ហើយក្រោយពត៌មាននេះតួឯកស្រី Nycha ក៏លែងបង្ហោះរូបភាពគូជាមួយនឹងលោក Tono ដូចមុន ថែមក្រុមគ្រួសារនាងក៏នាំគ្នាលុបចោលរូបភាពជាមួយនឹងតារាប្រុសលោក Tono Phakinហើយ។ ថ្វីត្បិតតែតួឯកស្រី Nycha Nuttanicha មិនបាននិយាយអ្វីពីពត៌មានលួចក្បត់មានស្រីថ្មីរបស់លោក Tono តែការបង្ហាញខ្លួនជាមួយការប្ដូរស្ទាយថ្មីរបស់នាង ហាក់បានបង្ហាញថារូបនាងបានដាច់គ្នាហើយនិងកំពុងតែចាប់ផ្ដើមទំព័រជីវិតថ្មីរបស់នាងផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ