អ្នកគាំទ្រភ្ងាក់ផ្អើលខ្លាំង! ក្រោយឃើញតារាសម្ដែងប្រុសចិនរូបនេះ មានមុខមាត់ស្រដៀង Lee Minho

ប្រិយមិត្តប្រហែលជាបានដឹងរួចមកហើយថា តារាសម្ដែងវ័យក្មេងជំនាន់ក្រោយរបស់ប្រទេសចិន សុទ្ធសឹងតែជាអ្នកដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់គួបផ្សំនឹងរូបរាងដ៏ស្រស់សង្ហារ។

ប៉ុន្ដែក្នុងចំណោមពួកគេទាំងអស់នោះ តារាសម្ដែងប្រុស Song Weilong ត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ជាខ្លាំងក៏ព្រោះតែគេមានវ័យក្មេងក៏ប៉ុន្ដែបើនិយាយពីសមត្ថភាពសម្ដែងវិញគឺប៉ិនប្រសប់មិនធម្មតានោះទេ។ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ និងភ្ងាក់ផ្អើលនោះគឺ អ្នកគាំទ្រជាច្រើនបាននិយាយថារូបគេមានមុខមាត់ស្រស់សង្ហារខ្លាំងហើយមើលទៅស្រដៀងនឹងកំពូលតារាសម្ដែងដ៏ល្បីឈ្មោះប្រចាំប្រទេស កូរ៉េ គឺលោក Lee Minho ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ Song Weilong ទើបតែមានអាយុ ២០ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្ដែរូបគេមានឱកាសបានសម្ដែងក្នុងរឿងភាគជាច្រើន និងត្រូវបានរាប់បញ្ចូលជាតារាសម្ដែងប្រុសដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រនៅប្រទេសចិន ក៏ដូចជាបណ្ដាប្រទេសផ្សេងៗ ផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ