តោះមកដឹងតម្លៃខ្លួន របស់តារាសម្ដែងប្រុសកូរ៉េល្បីៗ នៅពេលថតរឿងភាគម្ដងៗ

ប្រិយមិត្តប្រហែលជាស្គាល់តារាសម្ដែងប្រុសល្បីៗ របស់ប្រទេសកូរ៉េជាច្រើនរួចមកហើយ ក៏ប៉ុន្ដែប្រិយមិត្តប្រហែលជាមិនធ្លាប់បានដឹងថាពួកគេទទួលបានកំរៃប៉ុន្មាននោះទេ នៅពេលដែលសម្ដែងរឿងភាគម្ដងៗ។ នេះបើយោងតាមប្រភពពត៌មាន Trendrr បានបើកបង្ហាញឲ្យដឹងពីតារាសម្ដែងប្រុស ១០ រូបដែលស៊ីថ្លៃជាងគេនៅពេលសម្ដែងរឿងភាគម្ដងៗ ដោយក្នុងមួយភាគៗ ពួកគេអាចរកបានដល់ទៅខ្ទង់ម៉ឺនដុល្លារឯណោះ។

តោះទៅមើលបន្ដិចមើលថាតារាសម្ដែងកូរ៉េប្រុសទាំងអស់នោះជាអ្នកណាខ្លះ៖

10 Ji Chang Wook 42,000$ ក្នុងមួយភាគ

9 Lee Jong Suk 50,300$ ក្នុងមួយភាគ

8 Song Joong Ki 50,300$ ក្នុងមួយភាគ

7 Lee Minho 58,700$ ក្នុងមួយភាគ

6 Yoon Ah In 58,700$ ក្នុងមួយភាគ

5 Lee Seungi 58,700$ ក្នុងមួយភាគ

4 So Ji Sub 67,000$ ក្នុងមួយភាគ

3 Jo In Sung 67,100$ ក្នុងមួយភាគ

2 Hyun Bin 83,900$ ក្នុងមួយភាគ

1 Kim Soohyun 83,900$ ក្នុងមួយភាគ

អត្ថបទដោយ៖ ស្រីពេជ្រ