ដ្រាម៉ាមកបុណ្យសពឬដើរហ្វេសិន តារាស្រី Woonsen រងការរិះគន់ព្រោះឈុតមកបុណ្យម្ដាយលោកBoy Pakorn…

មកចូលរួមបុណ្យសពឬក៏មកកម្មវិធីហ្វេសិន? តារាស្រី Woonsen Viritipa ត្រូវបានមហាជនសួរសំនួរបែបនេះនិងបានរងការរិះគន់ក្នុងបណ្ដាញសង្គម ក្រោយពីបានឃើញការតុបតែងកាយរបស់នាងមកចូលរួមរំលែកទុក្ខក្នុងកម្មវិធីបុណ្យសពរបស់អ្នកម្ដាយតារាប្រុសលោក Boy Pakorn កាលពីថ្មីៗនេះ។ ដោយតារាស្រី Woonsen ពេលដែលមកចូលរួមកម្មវិធីបុណ្យរូបនាងក៏បានស្លៀកពាក់ខ្មៅកាន់ទុក្ខនឹងគេដែរ តែនាងត្រូវបានគេរិះគន់ព្រោះតែឈុតខ្មៅរបស់នាងមើលទៅវាលខ្លីខុសពីភ្ញៀវមកចូលរួមដ៏ទៃផងដែរ។

ដោយថ្មីៗនេះតារាប្រុសលោក Boy Pakorn និងក្រុមគ្រួសារបានមានទុក្ខជាទម្ងន់ អ្នកម្ដាយជាទីគោរពស្រលាញ់បានបាត់បង់ជីវិតលាចាកលោកនេះហើយ។ លោក Boy Pakorn ក៏បានឲដឹងផងដែរថា អ្នកម្ដាយរបស់លោកទទួលមរណះភាពដោយសារតែជំងឺមហារីកក្រោយពីខិតខំព្យាបាលបានមួយរយះពេលមក។ ក្រុមគ្រួសាររបស់លោក Boy Pakorn បានរៀបចំកម្មវិធីបុណ្យសពអ្នកម្ដាយ និងមានមិត្តភក្ដិជិតឆ្ងាយមកចូលរួមជាច្រើននាក់ ហើយក្នុងចំណោមនេះក៏មានតារាស្រី Woonsen Viritipa បានមកចូលរួមផងដែរ។ ប៉ុន្ដែការមកបុណ្យសពលើកនេះតារាស្រី Woonsen បានរងការរិះគន់តាមបណ្ដាញសង្គមព្រោះតែម៉ូតសម្លៀកបំពាក់់របស់នាង ដោយអ្នករិះគន់ថាមើលទៅមិនសមរម្យសម្រាប់ការចូលរួមកម្មវិធីបុណ្យសព និងបានថានេះមិនមែនជាកម្មវិធីហ្វេសិនឬកម្មវិធីកម្រាលព្រំអ្វីនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ