ធំលើសតារាស្រីដ៏ទៃតួឯកស្រី Mai Davikaបំពាក់ចិញ្ចៀនពេជ្រ១៥ការ៉ាត់ គូស្នេហ៍សុំរៀបការ…

មួយគ្រាប់យ៉ាងធំ ធំលើសតួឯកស្រីដ៏ទៃព្រោះមិនទាន់មានតារាស្រីថៃដួងណាដែលទទួលបានការបំពាក់ចិញ្ចៀនសុំរៀបការធំដល់បែបនេះទេ! ហើយនេះជាចិញ្ចៀនពេជ្ររបស់តួឯកស្រី Mai Davika ដែលរូបនាងទើបតែទទួលបានពីការបំពាក់ចិញ្ចៀនសុំរៀបការពីគូស្នេហ៍អ្នកសិល្បៈដូចគ្នា គឺតារាប្រុសលោក Ter Chantavit ហើយទាំងគូកំពុងមានគម្រោងនឹងចូលរោងការក្នុងពេលឆាប់ៗនេះហើយ ក្រោយពីបានទទួលចម្លើយឆ្លើយថា Yes ពីតួឯកស្រី Mai រួចមក។

ដោយថ្មីៗនេះវត្ដមានរបស់តួឯកស្រី Mai Davika បានធ្វើឲទាំងមិត្តភក្ដិនិងមិត្តអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែគ្រឿងអលង្ការមួយគ្រាប់នៃនឹងដៃរបស់នាង ដែលមិនធ្លាប់ឃើញពាក់ពីមុនមក។ ជាការពិតណាស់ ពីមុន Mai មិនធ្លាប់ពាក់នោះទេ ព្រោះនេះជាចិញ្ចៀនសុំរៀបការដែលរូបនាងទើបតែទទួលបានពីលោក Ter Chantavit បន្ទាប់ពីរូបនាងត្រូវបានលោក Ter សុំរៀបការយ៉ាងរ៉ូមែនទិករួចមក។ នេះជាចិញ្ចៀនពេជ្រទឹកល្អសបរិសុទ្ធដែលមានទំហំដល់ទៅ១៥ការ៉ាត់ ជាចិញ្ចៀនពេជ្រសុំរៀបការដែលធំជាងគេ ក្នុងចំណោមការចិញ្ចៀនសុំរៀបការរបស់គូស្នេហ៍តារាដែលធ្លាប់បំពាក់នាពេលកន្លងមក។ គ្រាន់តែតួឯកស្រី Mai Davika បង្ហាញវត្ដមានជាមួយចិញ្ចៀនពេជ្រមួយវង់នេះ ធ្វើឲរូបនាងលេចធ្លោរតែម្ដងជាមួយនឹងពន្លឺពេជ្រដែលចែងចាំង និងទំហំដែលធំជិតប៉ុនមេដៃ កុំថាឡើយនៅគៀកមួយឃើញច្បាស់សូម្បីតែមើលពីចម្ងាយក៏ចាំងគ្រាប់ពេជ្រ១៥ការ៉ាត់របស់នាងផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ