ប្លែកខ្លាំង! តួឯកស្រី F4 2018 យូរៗ លេងស្ដាយសក់វែងម្ដងស្អាតស្ទើរចំណាំមិនបាន

ប្រិយមិត្ដដែលធ្លាប់បានទស្សនារឿងភាគ F4 ២០១៨ ជឿជាក់ថាស្គាល់តារារូបស្រស់តូចច្រលឹង Shen Yue ជាមិនខាន ពីព្រោះនាងជាតួឯកស្រីក្នុងរឿងភាគដ៏ល្បីមួយនេះ។ តារាស្រីរូបនេះត្រូវបានគេស្គាល់ថាជាតារាស្រីវ័យក្មេងដែលកំពុងប្រជាប្រិយភាពខ្លាំងមិនធម្មតានៅប្រទេសចិន និងតាមបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក។

ថ្វីបើនាងទើបតែមានអាយុ ២២ ឆ្នាំ ក៏ពិតមែន​ ប៉ុន្ដែនាងធ្លាប់បានចូលរួមសម្ដែងក្នុងរឿងភាគល្បីៗ ជាច្រើនដែលធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងកាន់តែរីកសាយធំទៅៗ ។​​ យ៉ាងណាមិញ បើសង្កេតឲ្យជាក់តារាស្រីរូបនេះចាប់តាំងពីឈានជើងចូលក្នុងវិស័យសិល្បះមក នាងនិយមលេងតែស្ទីលម៉ូតសក់ខ្លីតែប៉ុណ្ណោះ។

ស្រាប់តែកាលពីថ្មីៗ កន្លងទៅនេះនាងធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ងាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែនាងបានថតរូបឲ្យទស្សនាវដ្ដីមួយ និងបង្ហាញឲ្យឃើញស្ទីលម៉ូតសក់វែងរួមជាមួយសក់សេះ ដែលមើលទៅប្លែក និងស្រស់ស្អាតខ្លាំងតែម្ដង៕

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ