តួឯកស្រីក្នុងរឿង «Princess Weiyoung» បង្ហើបពីមូលហេតុដែលនាងសម្រចចិត្តជ្រើសយកស្វាមីរបស់នាងជាគូអនាគត

បើប្រិយមិត្ដជាអ្នកគាំទ្រ និងនិយមតាមដានរឿងភាគចិន ច្បាស់ណាស់ប្រាកដជាបានស្គាល់ថាតារាស្រីជើងចាស់ និងប៉ិនប្រសប់ Tiffany Tang  ជាមិនខាន ក៏ព្រោះតែនាងជាតារាសម្ដែងស្រីចិនដ៏មានឥទ្ធិពលមួយរូបក្នុងវិស័យសិល្បះចិនដូចជា តារាស្រី Zhao liying, Angelababy, Yang Mi និង Liu Yifei ផងដែរ។ មិនតែប៉ុណ្ណោះ នាងក៏ជាតួឯកស្រីនៅក្នុងរឿងភាគដ៏ល្បីដែលមានចំណងជើងថា “Princess Weiyoung” ផងដែរ។

កាលពីថ្មីៗ នេះ នាងក៏បានប្រាប់ពីមូលហេតុដែលនាងសម្រចចិត្ដជ្រើសរើសយកស្វាមីនាងលោក Luo Jin ជាគូអនាគតក៏ព្រោះតែ លោកជាមនុស្សដែលល្អម្នាក់ ចេះយកអាសារអ្នកដទៃមិនថាតែគ្រួសារ មិត្តភក្ដិ រឺក៏អ្នកដទៃនោះទេ។ មិនតែប៉ុណ្ណោះ លោកជាមនុស្សចាស់ទុំម្នាក់ដែលតែងតែលើកទឹកចិត្តដល់នាងគ្រប់ពេលដែលមានសម្ពាធ។

Tiffany Tang និងស្វាមីរបស់នាងត្រូវបានគេចាត់ទុកជាគូស្នេហ៍គំរូមួយក្នុងពិភពសិល្បះប្រទេសចិន ថ្វីបើមិនសូវជាចូលចិត្តបង្ហាញភាពផ្អែមល្ហែមឲ្យមហាជនដឹង ប៉ុន្ដែជាជីវិតឯកជនពួកគេពិតជាមានភាពរីករាយពីព្រោះពួកគេចេះបែងចែកពេលវេលាសម្រាប់គ្នា​​ មិនដូចជាគូស្នេហ៍ខ្លះក្នុងវិស័យសិល្បះស្ទើរតែរកពេលជួបមុខគ្នាមិនបាន។

គួរបញ្ជាក់ផងដែរថា Tiffany Tang និងស្វាមីរបស់នាង Luo Jin ធ្លាប់បានសម្ដែងរឿងភាគរួមគ្នាដល់ទៅ​ ៥ ដង ប៉ុន្ដែពួកគេទើបតែមានចិត្តទៅលើគ្នាក្នុងកំឡុងពេលដែលសម្ដែងរឿង “Princess Weiyoung” ដែលជារឿងទី ៤ ដែលអ្នកទាំងពីរមានឱកាសសម្ដែងរួមគ្នា៕

អត្ថបទដោយ៖ ស្រីពេជ្រ