Mike Angelo តួឯកប្រុសថៃទៅល្បីដល់ប្រទេសចិន ! ឈ្នះពានរង្វាន់ Overseas Outstanding Artist Award

ក្រោយពីបានធ្វើការនៅប្រទេសចិនអស់រយៈពេល៥ឆ្នាំ Mikeទទួលបានការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗចិនយ៉ាងខ្លាំង ។ រូបគេផ្ទាល់មាន Follower ក្នុង Weibo  រហូតទៅដល់៨លាន ហើយថ្មីៗនេះរូបគេថែមទាំងបានទទួលពានរង្វាន់នៅ Fresh Asia Music Award ដែលប្រារព្ធនៅទីក្រុងប៉េកាំងទៀតផង។

គួរបញ្ជាក់ផងដែរថា Mike បានទទួលពានរង្វាន់ជា Overseas Outstading Artist នេះ២ឆ្នាំផ្ទួនៗហើយ ។ លើសពីនេះលោកមានដំណឹងល្អមកប្រាប់ហ្វេនៗគឺលោកនឹងមានវត្តមានក្នុងរឿង Hollywood “The Misfits” ដែលនឹងចេញនៅឆ្នាំ២០២០ខាងមុខនេះ ៕

អត្ថបថដោយ ៖ Sunstar