​ស្រា​ល្អ​​បាន​អ្នក​ក្លាហាន​ផឹក​ស្រានោះ​ពិត​ជាមាន​សំណាង​ នារីល្អ​បាន​អ្នក​ក្លាហាន​យក​ជា​ប្រពន្ធ​ នារី​នោះ​ពិត​​ជា​​មាន​សំណាង​

“ស្រាល្អ​បាន​អ្នក​ក្លាហាន​ផឹក​ស្រានោះ​ពិត​ជាមានសំណាង​ នារីល្អ​បានអ្នក​ក្លាហាន​យកជាប្រពន្ធ”​ នារី​នោះពិត​ជាមាន​សំណាង​ មានន័យថា មនុស្សមានសមត្ថភាពទើបអាចទទួលបានការ​ងារធំ ឬតំណែងធំសម្រាប់អ្នកដែល​មានសមត្ថភា​ព​ប៉ុណ្ណោះ។ មនុស្សគ្មានសមត្ថភាពមិនអាចរកបាននារីស្រស់ស្អាតនៅក្នុងជីវិតបានឡើយ។

មានមនុស្សជាច្រើនចង់បានមុខតំណែងធំ តួនាទីល្អ តែគេជាមនុស្សខ្ជិល គ្មានសមត្ថភាព​ និងមិន​ចេះធ្វើ​ការងារធំដុំជាដើម។ ប៉ុន្តែនៅក្នុងចិត្តរបស់គេចង់បានតែការងារល្អ ប្រាក់ខែច្រើន តួនាទីធំៗ។ វាមិនខុសអីពី​បុរសមួយ​ចំនួន​ស្រលាញ់ស្រីស្អាត ជាអ្នកមាន តែខ្លួនរកតែអ្វី​ក៏គ្មាន បើបែបនេះ តើនារីស្រស់ស្អាតទាំងនោះម៉េច​នឹងព្រម​មក​ស្រលាញ់​យើងទៅ។

មនុស្សប្រុសយើង បើមានរូបរាងសង្ហាគឺ ជារឿងល្អប្រសើរមួយ តែបើសង្ហាគ្មានសមត្ថភាព​នៅតែគ្មានកន្លែងសម្រាប់ឈរ​ជើង​បានដដែល។ ដូច្នេះដើម្បីឱ្យគេចាប់អារម្មណ៍ ឬឱ្យនារីស្រស់ស្អាតស្រលាញ់យើង គឺទាល់តែយើងជាមនុស្ស​មាន​សមត្ថភាព​ខ្លាំងលើសពីអ្នកដទៃ មានអ្វីល្អជាងគេជាដើម។

សម្តីរបស់មហាសេដ្ឋីចិន Jack Ma គាត់ថា “ខ្ញុំមិនស្អាតទេ តែមាននារីស្រស់ស្អាតចិនជាច្រើន​សុំ​ស្រលាញ់ខ្ញុំ និងចង់​រៀប​ការជាមួយខ្ញុំ។ មូលហេតុមក​ពីគាត់​មាន​សមត្ថភាព តែចំពោះរូបសម្បត្តិរបស់​គាត់ពិតជាសូមទោសហើយ៕