ភ័យមិនស្ទើរទេ! Mark​ ​Prin​ សម្តែង​ភ្លាត់ស្នៀត​ក្នុង​ភាពយន្ត​ថ្មី រហូតមានរបួសទៀតផង!

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Mark Prin ចាប់ផ្ដើមថតខ្សែភាពយន្តរឿងភាគ «Chom​ ​Ka​ ​Mang​ ​Wet​ ​2020​» មក លោកកាន់តែធ្វើឲ្យមហាជនជាច្រើនកោតសរសើរ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង។

ក្នុងនោះផងដែរ ក្នុងរឿងនេះលោក ត្រូវសម្ដែងឈុតវាយតប់​ ​បាញ់ប្រហារ​ ​ជាច្រើន​ ហើយវាក៏មិនមែនជារឿងងាយស្រួលដែលសម្រាប់តារាប្រុសរូបនេះ ព្រោះថាឈុតខ្លះលោកត្រូវសម្ដែងជាច្រើនដងថែមទៀតផង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ខណៈពេលកំពុងតែសម្ដែងលោកបាន​ភ្លាត់ស្នៀត​រហូតដល់មានរបួស បើកចិញ្ចើមហូរឈាមថែមទៀតផង។

ក្រោយពេលលឺដំណឹងនេះ មិនថាកញ្ញា Kimberly ដែលជាគូស្នេហ៍នោះទេ សូម្បីតែអ្នកគាំទ្រជាច្រើនក៏បង្ហាញអារម្មណ៍ព្រួយប​ារម្ភចំពោះតារាប្រុសរូបនេះផងដែរ តែក្រោយមកពួកគេក៏បានធូរចិត្តវិញ ក្រោយដឹងថារបួសនោះមិនមានអ្វីធ្ងន់ធ្ងរឡើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី