ធ្លាប់តែឃើញគេចាប់គូប្រុស-ស្រី! ប្លែកអីប៉ុន្មានគូនេះសុទ្ធតែប្រុស អ្នកគាំទ្រចាប់គូចង់ឲ្យស្រលាញ់គ្នាដែរ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា អ្នកគាំទ្រជាច្រើនតែងតែចាប់គូតារាសម្ដែង រឺក៏តារាចម្រៀង ប្រុស-ស្រីដែលពួកគេពេញចិត្តចង់ឲ្យមានទំនាក់ទំនងស្នេហានឹងគ្នាពិតមែន។ តែយ៉ាងណាមិញ ប្លែកអីប៉ុន្មានគូនេះ សុទ្ធតែប្រុស អ្នកគាំទ្រចាប់គូចង់ឲ្យស្រលាញ់គ្នាដែរ​ ដោយហេតុថាគូខ្លះធ្លាប់សម្ដែងរឿងភាគជាមួយគ្នា ខ្លះជាសមាជិកក្រុមចម្រៀងតែមួយ និងខ្លះជាតារាក្រោមទ្រនំតែមួយ ហើយពួកគេពិតជាមើលទៅគួរឲ្យស្រលាញ់ខ្លាំងពេលដែលនៅជាមួយគ្នា ដូច្នេះហើយទ្រាំមិនបានអ្នកគាំទ្រចាប់គូចង់ឲ្យស្រលាញ់គ្នាតែម្ដង។

1 Wang Yibo និង XiaoZhan

2 Off Jumpol និង Gun Atthaphan

3 WeiZhou និង Jingyu

4 Tay Tawan និង New Thitipoom

5 Krist Perawat និង Singto Prachaya

6 Gulf Kanawut និង Mew Suppasit

7 Jungkook និង Jimin

8 Beakhyun និង Chanyeol

9 Kang Daniel និង Ong Seongwoo

10 Wonwoo និង Mingyu

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការចាប់គូពីសំណាក់អ្នកគាំទ្រប៉ុណ្ណោះ យ៉ាងណាមិញពួកគេទាំងអស់សុទ្ធតែជាមិត្តភក្ដិសំលាញ់ដែលយល់ចិត្ដគ្នា និងមានចំណងមិត្តភាពស្អិតរមួត៕

អត្ថបទដោយ៖ ស្រីពេជ្រ