សារ៉ាយ សក្ខណា រំភើបចិត្តស្ទើរហោះក្រោយពេលដឹងដំណឹងកូនក្នុងផ្ទៃរបស់ខ្លួន!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង សារ៉ាយ សក្ខណា កំពុងតែពរពោះកូនក្នុងផ្ទៃ ដែលជាកូនទី២របស់ខ្លួនផងដែរ។

ក្នុងនោះផងដែរ ថ្មីៗនេះអ្នកនាង បានបង្ហោះវីដេអូមួយបង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួន នៅពេលដែលដឹងដំណឹងភេទកូននៅក្នុងផ្ទៃខ្លួន ដែលលទ្ធផលបញ្ជាក់ថាកូនក្នុងផ្ទៃរបស់អ្នកនាងគឺជាកូនប្រុស​ ស្របពេលកូនច្បងរបស់អ្នកនាងគឺជាកូនស្រី ពិតជាឆ្លាស់គ្នាល្អណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍រំភើប និងអបអរសាទរ ដែលកូនក្នុងផ្ទៃរបស់អ្នកនាងគឺជាកូនប្រុស៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី