រន្ធត់! តារាថៃស្រី Samanthachat បានជួបគ្រោះថ្នាក់ចរាចរណ៍ ខ្ទេចខ្ទីឡានអស់ហើយ!(មានរូបភាព)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ បណ្ដាញសារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាត ទាក់ទងនិងតារាសម្ដែងថៃស្រីវ័យក្មេងកញ្ញា Samanthachat បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ សូម្បីតែរថយន្តដែលនាងជិះក៏ខ្ទេចខ្ទីខូចខាតស្ទើរទាំងស្រុងដែរ។

ក្នុងនោះផងដែរ បើតាមប្រភពបានបញ្ជាក់ថា តារាស្រីរូបនេះបានរងរបួសផ្នែកដើមទ្រូង ហើយត្រូវបានបុគ្គលិកបញ្ចូនទៅមន្ទីរពេទ្យ Sikarin មុនពេលបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងបាងកក ចំណែកឯអ្នកបើកបរត្រូវបានគេស្គាល់ថាជានាយកគ្រប់គ្រងមួយរូបផងដែរ។

ក្រោយពេលលឺដំណឹងនេះភ្លាម មហាជននិងអ្នកគាំទ្រជាច្រើន ពិតជារន្ធត់ចិត្តខ្លាំងណាស់ ហើយគ្រប់គ្នាក៏បានជូនពរដល់តារាស្រីរូបនេះ ឲ្យឆាប់ជាសះស្បើយនិងសង្ឃឹមថាគ្មានអ្វីប៉ះពាល់ធ្ងន់ធ្ងរទៅចុះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

 

អត្ថបទដោយ៖ស៊ីវលី