មើលមិនចង់ស្គាល់ ! Nadech Kugimiya ថតទស្សនាវដ្តីថ្មីជាមួយស្ទាយដែលអ្នកមិនធ្លាប់ឃើញពីមុនមក

ផ្លែកភ្នែកទៀតហើយជាមួយស្ទាយថ្មីរបស់លោក Nadech Kugimiya ដែលទើបនឹងថតទស្សនាវដ្តីជាមួយ Praew Magazine ។ តួឯកប្រុសរូបនេះចេញគ្រប់ម៉ូតគ្រប់ស្ទាយអស់ហើយ តែលេងមួយក្បាច់នេះខុសពីរាល់ដងត្រង់ការតុបតែងមុខជាមួយនឹងម៉ូតសក់ពណ៌ទង់ដែងដែលសឹងតែមើលមិនស្គាល់ ស្មានតែតារាបង្ហាញម៉ូតមកពីស្រុកណា !

ទោះជាតុបតែងមុខធ្វើម៉ូតសក់យ៉ាងណាក៏ដោយក៏ហ្វេនៗនៅតែលង់នឹងមុខមាត់ដ៏សង្ហាររបស់លោកជានិច្ច ហើយទោះបីស្ទាយនេះផ្លែកពីធម្មតាយ៉ាងណាក្តីក៏លោកនៅតែមើលទៅគួរឱ្យគយគន់ដែរ ។ សង្ឃឹមថានៅពេលអនាគតNadech នឹងនាំមកនូវអ្វីថ្មីៗមកជូនប្រិយមិត្តបានទស្សនាបន្តទៀត ៕

អត្ថបទដោយ ៖ Sunstar