ចង់ដឹងទេថាហេតុអ្វី Chompoo Ariya ត្រឡប់មកចាប់អាជីពសម្តែងវិញក្រោយផ្អាកអស់ជាង២ឆ្នាំ

Chompoo Ariya បានផ្អាកការសម្តែងអស់រយៈពេល២ឆ្នាំពេញដើម្បីងាកមើលថែទាំកូនទាំង២ តែនៅសុខៗអ្នកដឹកនាំរឿងGDH បានមករក Chompooដល់ផ្ទះ ហើយថែមទាំងចំណាយពេលនិយាយសាច់រឿងទាំងមូលឱ្យនាងស្តាប់ ទើបអាចទាក់ទាញឱ្យនាងងាកត្រឡប់មករកសម្តែងវិញ ។

Chompoo បានបញ្ជាក់ទៀតថា នាងជាហ្វេនរបស់ខ្សែភាគយន្តភាគនេះស្រាប់ ហើយនៅពេលដែលអ្នកដឹកនាំរឿងមកនិយាយ Plot រឿងនិងតួអង្គដែលនាងត្រូវសម្តែងឱ្យស្តាប់ នាងបានពេញចិត្តនឹងទទួលសម្តែងរឿងនេះទៅហើយ តែនាងមិនទាន់ឆ្លើយប្រាប់អ្នកដឹកនាំរឿងភ្លាមៗទេ ដំបូងគ្រាន់តែប្រាប់ថាសុំគិតពីរបីថ្ងៃសិន ។

យ៉ាងណាមិញនាងបានបញ្ជាក់ថា អ្វីដែលសំខាន់បំផុតសម្រាប់នាងនៅពេលនេះគឺកូនៗ  ដូចនេះនាងនឹងមិនទទួលការងារណាដែលចំណាយរយៈពេលវែងក្នុងការថតនោះទេ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ the standard