អបអរសាទរ! តារាថៃ Matika និងគូស្នេហ៍ បានសម្រេចចិត្តភ្ជាប់ពាក្យនិងគ្នាហើយ!(មានរូបភាព)

ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាថៃស្រី Matika បង្ហាញទំនាក់ទំនងស្នេហារបស់ខ្លួនជាសាធារណៈមក ហ្វេនៗជាច្រើនបានទន្ទឹងរង់ចាំថ្ងៃពិសេសរបស់នាងគ្រប់ៗគ្នាតែម្ដង។

ជាក់ស្ដែងស្រាប់តែពេលនេះ Matika និងគូស្នេហ៍ដែលជាត្រូកូលអភិជន បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យ ដែលប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារល្បីមួយក្នុងប្រទេសថៃ យ៉ាងអធិកអធមខ្លាំងថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្ររបស់នាងគ្រប់ៗគ្នា បាននាំគ្នាចូលរួមអបអរសាទរ ទីបំផុតនាងនិងគូស្នេហ៍សម្រេចបំណងក្លាយជាគូដណ្ដឹងនិងគ្នាហើយ ហើយគ្រប់គ្នាក៏កំពុងរង់ចាំថ្ងៃមង្គលនាងផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី