នៅចាំរឿងហុងកុង «អង្គរក្សទាំង 4» អត់? តោះមកមើលសម្រស់បច្ចុប្បន្នរបស់តារាសម្ដែងប្រុសទាំង 4

តែមួយប៉ប្រិចភ្នែកសោះរឿងភាគហុងកុងដ៏ល្បីដែលមានចំណងជើងថា «អង្គរក្សទាំង ៤» មានអាយុកាលជាង ១១ ឆ្នាំ មកហើយក្នុងឆ្នាំ ២០១៩ នេះ។ រឿងភាគហុងកុង «អង្គរក្សទាំង ៤» ជារឿងភាគដែលមានកេរ្ដិ៍ឈ្មោះល្បីបង្ហាញអំពីដំណើរផ្សងព្រេងរបស់អង្គរក្ស ៤ នាក់ដែលជ្រោងយុត្ដិធម៌ការពារប្រជាជនស្លូតត្រង់។

ចុះប្រិយមិត្តដែលធ្លាប់បានទស្សនារឿងភាគមួយនេះ មានធ្លាប់ចង់ដឹងថាសម្រស់របស់តួឯកប្រុសទាំង ៤​ ប្រែប្រួលទៅជាបែបណាអស់ទៅហើយ?

តោះក្រឡេកទៅមើលរូបសម្រស់របស់តួឯកប្រុសទាំង ៤ ក្នុងរឿងភាគមួយនេះបន្ដិចមើល៖

១ Raymond Lam

ឆ្នាំនេះតារាប្រុសរូបសង្ហារនេះ មានអាយុ ៤០ ឆ្នាំ ហើយ ប៉ុន្ដែរូបសម្រស់នៅតែស្រស់សង្ហារ។

២ Kenneth Ma

អាយុ ៤៥ ឆ្នាំ ទៅហើយតែតារាប្រុសរូបនេះ នៅតែថែសម្រស់បានយ៉ាងល្អ និងមើលទៅនៅតែសង្ហារ។

៣ Sammul Chan

ឆ្នាំនេះតារាសម្ដែងប្រុសរូបនេះ មានអាយុ ៤១ ឆ្នាំហើយ តែបើនិយាយពីសម្រស់កម្លោះៗ សុំចាញ់តែម្ដង។

៤ Ron ng

មិនខុសពីតារាសម្ដែងប្រុស Raymond Lam ឆ្នាំនេះ Ron ng មានអាយុ ៤០ ឆ្នាំ ទៅហើយ ប៉ុន្ដែរូបសម្រស់ក៏មើលទៅនៅស្រស់សង្ហារមិនធម្មតា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ?

អត្ថបទដោយ៖ ស្រីពេជ្រ