នៅចាំតារាប្រុសក្នុងរឿងបុព្វេសន្និវាសម្នាក់នេះទេ ? Punjan Prama កំពុងត្រៀមខ្លួនបួស ព្រមទាំងបង្ហោះសារអនោមោទនាបុណ្យនៅលើ Instagram

លោក Punjan Prama ដែលប្រិយមិត្តប្រាកដជាស្គាល់ក្នុងរឿងបុព្វេសន្និវាស បានសម្រេចចិត្តបួសក្រោយជួបរឿងរញេរញៃដែលធ្វើឱ្យលោកសឹងតែអស់ប្រជាប្រិយភាព រកងើបមុខមិនរួច។

ដើម្បីឱ្យចិត្តស្ងប់សុខ លោកបានសម្រេចចិត្តបួសនៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះហើយក៏បានបង្ហោះសារអនោមោទនាបុណ្យនៅលើ Instagram របស់លោកផ្ទាល់ ។

ហ្វេនៗដែលនៅតែគាំទ្រលោកបាននាំគ្នាមកនោមោទនាបុណ្យព្រមទាំងលើកទឹកចិត្តលោក សង្ឃឹមថាការត្រឡប់មកវិញរបស់លោកនឹងនាំមកនៅសេចក្តីចម្រុងចម្រើន លែងមានបញ្ហានៅថ្ងៃមុខ ៕

អត្ថបទដោយ ៖ Sunstar