ពិតណាស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ មិនត្រឹមតែមានកូនប្រុស៣នាក់ សង្ហាស្រស់ស្អាតនោះទេ ហើយលោកថែមទាំងមានភរិយាម្នាក់ដែលចេះយកចិត្តថែមទៀតផង ហើយជារឿយៗលោកតែងតែចំណាយពេលវេលាសម្រាប់គ្រួសារលោកផងដែរ។
ជាក់ស្ដែងថ្មីៗនេះលោកបានរៀបចំកម្មវិធីយ៉ាងពិសេសមួយ Surprise ខួបកំណើតភរិយាជាទីស្រលាញ់របស់លោក ធ្វើឲ្យអ្នកនាងរំភើបចិត្តយ៉ាងខ្លាំងថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោក ព្រាប សុវត្ថិ រៀបចំកម្មវិធីខួបកំណើតឲ្យភរិយាលោកស្ងាត់ៗ និងសាមញ្ញបន្ដិចមែន តែមើលទៅគ្រួសារជួបជុំគ្នានិងមានសុភមង្គលខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី