បណ្ឌិត​ អ៊ិន ចាន់នី ៖ មាន​ក្បួន​៣ចំណុច​ជៀស​ផុត​ពីការ​បរាជ័​យ​

មនុស្សគ្រប់​រូប​តែងតែ​ចង់បានភាព​ជោគជ័យ​ក្នុង​ជីវិត​ ប៉ុន្តែ​មាន​កត្តា​ផ្សេងៗ​ ដែល​នាំ​ឲ្យ​ពួកគេ​មិន​អាច​សម្រេច​ក្តៅ​ប្រាថ្នា​របស់ខ្លួន​។ ក្នុង​នោះផងដែរ​ លោក​បណ្ឌិត អ៊ិន ចាន់​នី បាន​លើកឡើង​៣ចំណុច​ដើម្បី​ជៀស​ផុត​ពីការ​បរាជ័យ​ ទាំង​៣ចំណុច​នោះគឺ ៖ ការស្តាប់ ការគិត និងការអនុវត្តន៍ ដែលមនុស្សគ្រប់គ្នាត្រូវតែមាន ដើម្បីអភិវឌ្ឍន៍​ជីវិតអោយទទួល​បាន​ជោគជ័យ។

ចំណុចទី១គឺ ការស្តាប់:ការស្តាប់នេះគឺវាផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់អ្នក ហើយការស្តាប់ក៏ជះឥទ្ធិយ៉ាងខ្លាំង​ក្លា​ទៅ​លើការគិត និងផ្តល់អោយអ្នករីកចំរើនផ្នែកចំណេះដឹង ហើយអ្នកក៏អាចរៀនសូត្រពីទ្រីស្តីផ្សេងតាមរយះ​ការស្តាប់ផង​ដែរ។ ប៉ុន្តែបើតាមប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី លោកបានលើកឡើងថា ការស្តាប់ត្រូវគឺយើងស្តាប់យក​តែ​ចំណុច​ណាដែលល្អៗ ដែលពិសេសៗ និងទាក់ទងទៅនិង​ការងារ និងអាជីវកម្មដែលអ្នកធ្វើប្រចាំថ្ងៃ ហើយអ្នក​យក​មតិយោ​បល់ដែលល្អៗទាំងនោះទុកជាទុនសម្រាប់ថ្ងៃក្រោយ ។

ចំណុចទី២គឺ ការគិតត្រូវ:ការគិតជាក៏ជាផ្នែកមួយដែលសំខាន់ផងដែរ ដែលអាចជួយ​អោយអ្នកផ្លាស់ប្តូរគំនិត និងផ្លាស់​ប្តូរ​ទម្លាប់ និងភាពអសកម្មមួយចំនួនដែលអ្នកបានធ្វើខុសនាពេលកន្លង។ ការគិតត្រូវ គឺមានន័យថាអ្នកប្រើគំនិត និង​ប្រាជ្ញា​ក្នុងការពិចារណារកផ្លូវដែលល្អៗ និងផ្លូវដែលត្រូវ និងផ្លូវដែលអាចធ្វើអោយអ្នកអាច​រីកចំរើនបាននោះទើប​ការ​ប្រសើ​បំផុត។

ចំណុចទី៣គឺ ការអនុវត្តត្រូវការអនុវត្តត្រូវគឺមានន័យថាអ្នកធ្វើកិច្ចការ ឬអនុវត្តវិធីសាស្ត្រណាមួយ​អោយបានត្រឹម​ត្រូវ​តាម​​ក្បួន​ច្បាប់ និងអោយត្រឹមត្រូវបំផុត។ ហើយម្យ៉ាងទៀតការអនុវត្តត្រូវគឺមានន័យថា អ្នកបានយកបទ​ពិសោធន៍​ផ្សេងៗដែលអ្នកបានរៀនសូត្រពីបុគ្គលល្បីៗ បុគ្គលជោគជ័យហើយយកមកអនុវត្តតាមអោយ​ស្រប និងភាពជាក់ស្តែង ដើម្បីជួយអោយ​ខ្លួនអ្នកមានភាពរីកចំរើន និងប្រសើជាងមិននោះទើបហៅថា ការអនុវត្តត្រូវ៕