អីយ៉ាស់!​ បើកបង្ហាញខុនដូថ្មី របស់កំពូលតារាថៃ Chompoo ស្អាតដូចវិមានអញ្ចឹង ! (មានវិឌីអូ)

កូនទាំងពីរក៏កាន់តែធំទៅៗ ហើយChompooផ្ទាល់ក៏មានគម្រោងយកកូនស្រីមួយទៀតដែរ ។ មកដល់ពេលនេះផ្ទះថ្មីរបស់ Chompooនិងស្វាមីរៀបចំមិនទាន់រួចរាល់នៅឡើយទេ ព្រោះលោកNottអត់ពេញចិត្តនឹងពណ៌បន្ទប់ដែលលាបរួច លោកក៏ឲគេរុសរើរលាបម្តងទៀត។

អ្នកទាំងពីរទិញផ្ទះនេះតាំងពី៥ឆ្នាំមុនម្លេះ ហើយផ្ទះនេះប្រើរយៈពេលច្រើនឆ្នាំគួរសមដើម្បីសាងសង់ ដោយមានលោកNott ជាអ្នកមើលខុសត្រូវការសាងសង់និងរៀបចំដោយផ្ទាល់ ។

Chompoo បានបង្ហាញផ្ទះថ្មីនេះក្នុងកម្មវិធីរបស់ L’Officiel Underground ហើយនាងក៏បានទៅដើរផ្សារជាមួយពិធីការនីដើម្បីទិញសម្ភារៈខ្លះៗយកទៅដេគ័រផ្ទះថ្មីផងដែរ៕

អត្ថបទដោយ ៖ Sunstar