Bella ប៉ះគ្នាជាមួយ Weir ក្នុងឈុតបុរាណម្ដងនេះ ដូចជាញិកញ៉ក់ដល់ហើយធ្វើឲ្យអ្នកគាំទ្រ……!

កាលពីពេលថ្មីៗនេះ មានរូបភាពជាច្រើនសន្លឹករបស់តារាសម្ដែងថៃដែលជាគូស្នេហ៍និងគ្នា គឺកញ្ញា Bella​ ​និង​លោក ​Weir​ តុបតែងខ្លួនក្នុងឈុតបុរាណ ត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍និងចែកចាញពេញបណ្ដាញសង្គម។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលគឺ តាមរយៈសកម្មភាពថតរូបនេះដែរ គេឃើញកញ្ញា Bella ហាក់បីដូចជាចេញកាយវិការបែបញិកញ៉ក់ ដាក់លោក Weir ដែលជាគូស្នេហ៍ មើលទៅពិតជាគួរឲ្យស្រលាញ់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនទៀតផង។

គួរបញ្ជាក់ផងដែរថា រូបថតដែលកញ្ញា Bella និង Weir តុបតែងបុរាណថតជាមួយគ្នានោះ ត្រូវបានគេដឹងថាអ្នកទាំងពីរថតដាក់គ្របមុខឲ្យទស្សនាវដ្ដីមួយសម្រាប់ឆ្នាំ២០២០ខាងមុខនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី