អូហូ ! តារាស្រីជួរមុខប្រចាំប្រទេសថៃត្រូវបានអញ្ជើញជាអ្នកកំដរកូនក្រមុំ Mew Nitta ក្នុងកម្មវិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ

កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កញ្ញា Mint Chalida, Toey Jarinporn , Margie Rasri , Taew Natapohn , និង Matt Peerane បានអញ្ជើញចូលរួមពិធីភ្ជាប់ពាក្យរបស់ Mew Nitta ដោយស្លៀកសម្លៀកបំពាក់ប្រពៃណីថៃមើលទៅគួរឲស្រស់ស្អាត។

សុទ្ធសឹងតែជាតារាស្រីជួរមុខក្នុងប្រទេសថៃតែម្តង កូនក្រមុំប្រាកដជាសប្បាយចិត្តជាមិនខានដែលមិត្តជិតស្និទ្ធរបស់នាងនាំគ្នាធ្វើជាអ្នកកំដរក្នុងថ្ងៃពិសេសរបស់នាង ។ លោក Sunny Suwanmaethanon ក៏បានអញ្ជើញចូលរួមកាលពីព្រឹកមិញដែរ ស្លៀកពាក់ឈុតថៃយ៉ាងសង្ហារតែម្តងទោះគេតែងនិយាយចំអកលោកថាជាអ្នកកំដរមួយរូបក៏ដោយ ។

អត្ថបទដោយ ៖ Sunstar