នរណាមិនសរសើរ! ក្រោយពេលមានរឿងសង្សាររបស់ នាយចឺម នៅតែប្រើពាក្យបែបនេះ!

ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានជ្រាបហើយ អំពីរឿងរ៉ាវដ៏កក្រើតអំពីតារា ទាក់ទងនឹង នាយចឺម ដែលជាតារាចម្រៀងល្បីឈ្មោះ ត្រូវអតីតកីឡាករឈ្មោះ ង៉ែត លីទី វាយរហូតរងរបួសយ៉ាងដំណំ មូលហេតុដោយសារតែប្រច័ណ្ឌសង្សាររបស់ខ្លួន ទាក់ទងនិងនាយចឺម។

យ៉ាងណាមិញក្រោយពេលរឿងរ៉ាវនេះកើតឡើង អ្វីដែលធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើល គេក៏បានឃើញគណនីហ្វេសប៊ុក ដែលគេស្គាល់ថាជាសង្សារបណ្ដូលចិត្តរបស់ នាយចឺម បានបង្ហោះសារផ្ដល់កម្លាំងចិត្ត និងជូនពរទៅ នាយចឺម យ៉ាងដូច្នេះថា៖

«សូមព្រះតាមជួយថែរក្សាអាយដល ជួបតែសំណាងល្អ កុំគិតច្រើន អីណាទាំងអស់គ្នាជាកម្លាំងចិត្តបងគ្រប់ពេល»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសរសើរ ពីទឹកចិត្តសង្សាររបស់ នាយចឺម ទោះបីជាជាសង្សារខ្លួនមានបញ្ហាដោយសារតែមានទំនាក់ទំនងនិងនារីផ្សេងក៏ដោយ ក៏នាងនៅតែមិនបន្ទោសនិងថែមទាំងផ្ដល់កម្លាំងចិត្តយ៉ាងធំធេងឲ្យលោកថែមទៀតផង៕

អត្ថបទដោយ៖ស៊ីវលី