ស្លៀករ៉ូបមួយនេះហើយ! មិត្តស្រីរបស់ Luhan ធ្វើឲ្យអ្នកគាំទ្រភ័យបុកពោះជំនួសតែម្ដង

កាលពីថ្មីៗ កន្លងទៅនេះ មិត្តស្រីរបស់តារាចម្រៀង និងសម្ដែងល្បីឈ្មោះ Luhan នាង Guan XiaoTong បានចូលរួមក្នុងកម្មវិធីប្រគល់រង្វាន់ “6Th The Actors of China” នៅឯប្រទេសចិន។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានភ្ងាក់ផ្អើល និងព្រួយបារម្ភនោះគឺរ៉ូបដែលតារាស្រីខ្ពស់ស្រឡះរូបនេះ បានស្លៀកមើលទៅហាក់ដូចជាមានសភាពតឹងខ្លាំងនៅត្រង់បរិវេណដើមទ្រូង ដែលមើលទៅសឹងតែផ្ទុះរហែកតែម្ដង។

យ៉ាងណាមិញ នៅពេលដែលស្ថានភាពមើលទៅដូចមិនស្រួល និងខ្លាចមានឧបទ្ទវហេតុចៃដន្យកើតឡើង តារាស្រីរូបនេះក៏ផ្លាស់ឈុតផ្សេងមួយទៀតនៅពេលដែលរូបនាងបានឡើងទទួលពានរង្វាន់ក្នុងកម្មវិធីនោះ។ មែនទែនទៅ អ្នកគាំទ្រជាច្រើនសម្ដែងការមិនពេញចិត្តជាខ្លាំងពីព្រោះតែការរៀបចំធ្វេសប្រហែសរបស់ផលិតកម្មរបស់នាង ពួកគេក៏បញ្ចេញមតិជាច្រើនក្នុងបណ្ដាញសង្គមថា គួរតែជ្រើសរ៉ូបដែលសាកសមនឹងទំហំខ្លួនរបស់នាង កុំជ្រើសយករ៉ូបតឹងបែបនេះឲ្យតារាស្រីរូបស្រស់នេះស្លៀកទៀត៕

អត្ថបទដោយ៖ ស្រីពេជ្រ