ប្លែកទៀតហើយ! Sririta បង្ហាញរូប Pre-Wedding ជាមួយគូស្នេហ៍លើកនេះកាន់តែកប់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា នៅចុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Sririta និងគូស្នេហ៍ នឹងដល់ថ្ងៃពិសេសប្រចាំជីវិតគូរបស់អ្នកទាំងពីរហើយ ហើយគ្រោងរៀបចំឡើងយ៉ាងអធិកអធមខ្លាំងទៀតផង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើល ថ្មីៗនេះ Sririta បានបង្ហាញរូបភាព​ Pre-wedding របស់នាងនិងអនាគតស្វាមី មើលទៅពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់ អ្វីដែលពិសេសនោះគឺអ្នកទាំងពីរបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតសក្ដិសមជាគូស្នេហ៍សេដ្ឋីមែន។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងច្រណែនដល់គូស្នេហ៍មួយគូនេះសឹងតែគ្រប់គ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី