អីយ៉ាស់ ! ពិតជាមិនធម្មតាមែន Sunnee ចេញបទថ្មីនៅប្រទេសចិនមកTrendingដល់ប្រទេសថៃ

កាលពីព្រឹកថ្ងៃ ២៣ ខែធ្នូ ឆ្នាំ២០១៩ Sunnee បានចេញអាល់ប៊ុមថ្មីតាមរយៈ QQMusic ដែលជាកម្មវិធីស្តាប់ចម្រៀងដែលធំជាងគេនៅឯប្រទេសចិន ។ គ្រាន់តែម៉ោង៩ព្រឹកភ្លាមហ្វេនៗថៃនាំគ្នាដាក់ Hashtag #sunneenewsolo រហូតដល់បានឡើង Trending In Thailand លេខ២ ហើយរាប់មកដល់ពេលថ្ងៃត្រង់រួមមានចំនួនផុសសរុបជាង 12,000 ផុសឯណោះ ។

ចំណែកឯខាងហ្វេនៗនៅឯប្រទេសចិនវិញ ក្នុងរយៈពេលមិនដល់មួយថ្ងៃផងក៏បានVoteឲបទចម្រៀងទាំងពីរបទរបស់ Sunnee “擎歌” និង “LOOK AT YOURSELF”  ជាប់ក្នុងPopularity List បាត់ទៅហើយ បើមិនសរសើរពិតជាមិនបានសម្រាប់ហ្វេនៗដែលគាំទ្រតារាចម្រៀងស្រីរូបនេះ ។


រូបភាពដោយ ៖ @Neenee_BR76

តោះមកមើលរូបភាព Photoshoot សម្រាប់អាល់ប៊ុមថ្មីរបស់ Sunnee ទាំងអស់គ្នា ៖

អត្ថបទដោយ ៖ Sunstar