តិចមើល Sunny អត់ស្គាល់! រឿង Happy Old Year ចាប់ដៃគូ Sunny Suwanmethanon ជាមួយនឹងតួឯកស្រីរឿង Bad Genius នឹងទៅជាយ៉ាងណា ?

រឿង Happy Old Year ជាខ្សែភាគយន្តថ្មីរបស់ GDH ដឹកនាំដោយលោក Nawapol Thamrongrattanarit ។ ខ្សែភាគយន្តនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។

សាច់រឿងនិយាយពីនារីម្នាក់ដែលទៅចោលសង្សារដោយមិនបានលាគ្នាសូប្បីមួយម៉ាត់ ក្រោយពីត្រឡប់ពីប្រទេសក្រៅនាងបានរកឃើញនូវអនុស្សាវរីយ៍ចាស់ៗនៅក្នុងកាម៉េរាដែលមិត្តប្រុសនាងទុកចោលនៅពេលដែលរៀបចំផ្ទះ ។ នាងបានយកកាម៉េរានោះទៅឲមិត្តប្រុសនាងវិញ តែខាងប្រុសបាន move on ទៅយកសង្សារថ្មីហើយ ។

After Footer (Active) - damrei Mr1 Zone2

បើចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណា ប្រិយមិត្តកុំភ្លេចរង់ចាំមើលថ្ងៃចាក់ផ្សាយរឿង Happy Old Year នៅប្រទេសកម្ពុជាទាំងអស់គ្នាណា !

គួរបញ្ជាក់ផងដែរថា THE TOYS ជាអ្នកច្រៀង OST ឲរឿង Happy Old Year នេះ  (មាន Link នៅខាងក្រោម)

អត្ថបទដោយ ៖ Sunstar