តួឯកស្រីបានកាត់សក់ហើយយកទៅបរិច្ចាគឲអ្នកមានជម្ងឺមហារីក ! ៦ចំណុចដែលអ្នកគួរតែដឹងមុនពេលមើលរឿង Happy Old Year

1. Happy Old Year ជាខ្សែភាគយន្តទី៧របស់អ្នកដឹកនាំរឿង Ter Nawapol ហើយតួឯកប្រុសលោក Sunny Suwanmethanon ក៏ធ្លាប់សហការជាមួយអ្នកដឹកនាំរឿងរូបនេះម្តងរួមមកហើយ ក្នុងរឿង Heart Attack កាលពីឆ្នាំ២០១៥ ។

2. Project មួយនេះបានប្រកាសតាំងពីខែតុលាឆ្នាំ២០១៨មកម្លេះ តែទើបតែចាប់ផ្តើមថតនៅខែសីហាឆ្នាំ២០១៩ទេ ហើយក៏បានបញ្ចប់ការថតទៅវិញនៅខែដើមខែកញ្ញាឆ្នាំ២០១៩ ។

3. Aokbab ដែលជាតួឯកស្រីរឿងនេះត្រូវកាត់សក់ចោលដើម្បីឲសមនឹងតួអង្គក្នុងរឿង ហើយនាងក៏បានយកសក់នោះទៅបរិច្ចាគឲអ្នកមានជម្ងឺមហារីកយកទៅធ្វើជាសក់ពាក់ផងដែរ ។

នាងបានទៅលួចយំនៅក្នុងបន្ទប់ទឹកជាញឹកញាប់ខណៈពេលថត ហើយទោះជាថតចប់ប៉ុន្មានខែហើយក៏ដោយ ក៏នាងនៅតែមានអារម្មណ៍ជាតួអង្គក្នុងរឿងដែរ និយាយរួមគឺដកខ្លួនមិនរួច ។

4. អ្នកដឹកនាំរឿង Happy Old Year បានបង្កើត Project Propcasting ដើម្បីឲហ្វេនៗផ្ញើររបស់របរចាស់ៗដែលមានអនុស្សារវរីយ៍ជាមួយគ្រួសារក្តី ជាមួយមិត្តភក្តិ រឺសង្សារចាស់ក្តី ។ ដូចនេះសម្ភារៈដែលប្រិយមិត្តឃើញក្នុងរឿងភាគច្រើនគឺជាសុទ្ធតែជារបស់ដែលហ្វេនៗបានផ្ញើរទៅឲខាង Propcasting ។

5. អ្នកដឹកនាំរឿង Ter Nawapol បាននឹកឃើញសរសេររឿងនេះឡើងនៅពេលដែលលោកកំពុងរៀបចំផ្ទះ ។

6. គួរឲសំណាងណាស់ដែល THE TOYS បានតែងចម្រៀងឲខ្សែភាគយន្តរឿងនេះហើយថែមទាំងមកច្រៀងផ្ទាល់នៅថ្ងៃសម្ភោធរឿងទៀត បើចង់ថាពិរោះប៉ុនណាអាចស្តាប់បានតាម Link ខាងក្រោម ៖

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ thestandard.co