Wow! ចុងឆ្នាំ២០១៩នេះ Nadech ក្លាយជាតារាប្រុសមានតម្លៃខ្លួនខ្ពស់ជាងគេថ្លៃរហូតដល់……!

ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក ​Nadech​ ​Kugimiya កាន់តែទទួលបានប្រជាប្រិយភាពខ្ពស់ មិនថាក្នុងស្រុកឬក៏ក្រៅស្រុកនោះទេ តែងតែទាក់ទងលោកទៅថតស្ពតពាណិជ្ជកម្មជាញឹកញាប់។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅចុងឆ្នាំ២០១៩នេះ មានប្រភពមួយបានបង្ហើបថា Nadech បានកើនឡើងតម្លៃខ្លួនរហូតដល់ ២០មឺុនបាតក្នុងមួយភាគ ដែលស្មើ៦​០០០​ ​ជិត​ ​៧​០០០​ ​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ​ ដែលនេះជាតម្លៃមួយដែលថ្លៃដាច់កំពូលតារាប្រុសល្បីៗដូចជា James​ ​Jirayu​ ​,​ ​Mario​ ​,​ ​Boy​ ​Pakorn​ ​,​ ​Weir​ ​Sukollawat​ ​និង​ ​Mark​ ​Prin​ ផងដែរ។

ក្រោយពេលលឺដំណឹងនេះភ្លាម មហាជនជាច្រើនបាននាំគ្នាសរសើរ ពីភាពល្បីល្បាញរបស់តារាប្រុសរូបនេះ ព្រោះពេលនេះលោកក្លាយជាកំពូលតារាប្រុសដែលមានតម្លៃខ្លួនថ្លៃជាគេក្នុងចំណោមតារាប្រុសល្បីៗប្រចាំប្រទេសថៃ៕

អត្ថបទដោយ៖ស៊ីវលី