បើអញ្ចឹងមែននោះ! តៃវ៉ាន់អាចនឹងថតរឿង Goblin សារជាថ្មីដោយយកតួប្រុសល្បី ២ រូបនេះ

ជាការពិតណាស់ ប្រិយដែលនិយមតានដានរឿងភាគប្រហែលជាមិនរំលងឡើយនូវរឿងមនោសញ្ចេតនាកូរ៉េ Goblin រឺ The Lonely and Great God ពីព្រោះថាវាជារឿងភាគដែលមានគុណភាពដែលភ្ជាប់មកជាមួយសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍មួយ។

មិនតែប៉ុណ្ណោះ ក្រៅពីនិយាយពីរឿងរ៉ាវស្នេហាកំសត់រំជួលចិត្តរបស់តួឯក ប្រុស-ស្រី រឿងភាគមួយនេះក៏បានបង្ហាញឲ្យឃើញពីមិត្តភាពរបស់តួអង្គឯកប្រុសទាំងពីរមានទាំងកំប្លែង ទាំងគួរឲ្យស្រលាញ់។ មកទល់ពេលនេះ ថ្វីបើរឿងភាគមួយនេះមានអាយុកាលជាង ២ ឆ្នាំទៅហើយក្ដីចាប់តាំងពីថ្ងៃចាក់បញ្ចាំងផ្លូវការមក ក៏រឿងភាគមួួយនេះនៅតែមានសន្ទុះគាំទ្រខ្លាំងក្លាដដែល។

កាលពីថ្មីៗ កន្លងទៅនេះ យោងតាមប្រភពពត៌មានមួយរបស់តៃវ៉ាន់ រឿង Goblin អាចនឹងថតឡើងសារជាថ្មីដោយប្រទេសតៃវ៉ាន់ អ្វីដែលកាន់តែពិសេសនោះ តារាសម្ដែងដែលមានឈ្មោះល្បីលោក Jerry Yan និង Mike He ក៏នឹងអាចចូលរួមសម្ដែងផងដែរ ដែលរឿងដើមកូរ៉េសម្ដែងដោយ GongYoo និង Lee DongWook។ ក្រោយពីទទួលដំណឹងមួយនេះភ្លាម អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិល្អៗ ថា ពួកគេពិតជារីករាយនៅពេលណាស់ពីព្រោះតារាសម្ដែងប្រុសទាំងពីរពិតជាសាកសមនឹងតួអង្គនេះ៕

ប្រភព៖ 38jiejie

អត្ថបទដោយ៖ ស្រីពេជ្រ