អីយ៉ាស់! សង្សារលោក Nick Kunatip លេចមុខហើយ ! ខាងស្រីអាយុបងខាងប្រុស១០ឆ្នាំក៏មិនមែនជាបញ្ហា

ទោះជាអាយុខុសគ្នា១០ឆ្នាំក៏ដោយក៏មិនមែនជាបញ្ហាដែរ! ថ្មីៗនេះកញ្ញា Tangmo Pataratida បានផុសរូបស្និតស្នាលជាមួយលោក Nick Kunatip នៅលើបណ្តាញសង្គមរបស់នាងផ្ទាល់ ព្រមទាំងសរសេរអរគុណ Nick ដែលតែផ្តល់កម្លាំងចិត្តឲនាង ស៊ូទ្រាំជាមួយនាងរហូតដល់សព្វថ្ងៃ អរគុណដែលមិនទៅណាចោលនាង ។

ចំណែក Nick វិញបានមក comment ថា “គួរឲស្រឡាញ់ណាស់” ហើយខាង Tangmo ក៏បានតប់ទៅថា “គេដឹងគេcuteស្រាប់ហើយ” ។ ល្អម៉្យាងដែរដែលគូនេះចេញមុខជាសាធារណៈ បើមិនអញ្ចឹងហ្វេនៗប្រាកដជានូវតែសង្ស័យមិនឈប់នោះឡើយ ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ woman.kapook.com