ស្មានមិនដល់! បងប្រុសរបស់តារាសម្ដែងប្រុសតៃវ៉ាន់ Ming Dao សម្លាប់ ប្រពន្ធ-កូន និងខ្លួនឯងដោយសារហេតុផលនេះ..

Ming Dao ត្រូវបានគេស្គាល់ថាជាតារាសម្ដែងជើងចាស់តៃវ៉ាន់មួយរូប ដែលធ្លាប់បានលេចមុខនៅក្នុងរឿងមនោសញ្ចេតនាស្នេហាជាច្រើនរបស់តៃវ៉ាន់ ហើយកេរ្ដិ៍ឈ្មោះរបស់លោកគឺមានប្រជាប្រិយភាពខ្លាំងនៅកំឡុងពេលដែលលោកសម្ដែងក្នុងរឿងភាគ “The Prince Who Turns into a Frog” កាលពីឆ្នាំ ២០០៥។

កាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ កន្លងទៅថ្មីៗ នេះ ក៏មានរឿងអកុសលមួយកើតឡើង ដោយប៉ូលីសរាយការណ៍ថាបានរកឃើញសាកសពរបស់បងប្រុស បងថ្លៃ និងក្មួយប្រុសរបស់តារាសម្ដែងប្រុស Ming Dao នៅក្នុងព្រៃជ្រៅ ដែលសង្ស័យជាការធ្វើអត្តឃាតខ្លួនឯង។ តាមប្រភពពត៌មាន Sina របស់ប្រទេសចិន បានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា ការធ្វើអត្ដឃាតនេះគឺបណ្ដាលមកពីលោក Lin Ming Hung បងប្រុសរបស់តារាសម្ដែងប្រុស Ming Dao ជំពាក់បំណុលគេច្រើនពេកហើយគ្មានលទ្ធភាពក្នុងការសង ។

មួយគ្រួសារ ៣ នាក់ដែលមាន ឳពុក ម្ដាយ និងកូនប្រុស បានប្រទះឃើញជាលើកចុងក្រោយក្នុងកាមេរ៉ាសុវត្ថិភាពនៅថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩ នៅម្ដុំ ភូមិ Neihu តៃប៉ិ។ សាកសពរបស់ភរិយា និងកូនរបស់លោកមានស្នាមជាំយ៉ាងខ្លាំងនៅករបស់ពួកគេដែលសង្ស័យថាត្រូវបានច្របាច់កសម្លាប់។ រីឯលោកសាកពរបស់លោក Lin Ming Hung ត្រូវបានឃើញព្យួរនៅនឹងដើមឈើដែលប៉ូលីសសន្មត់ថាលោកបានចងសម្លាប់ខ្លួនក្រោយពីសម្លាប់ប្រពន្ធ និងកូនលោករួច។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី ១ ដែលលោក Lin Ming Hung ជំពាក់បំណុលគេនោះទេ តារាសម្ដែង Ming Dao  ដែលត្រូវជាប្អូនរបស់លោកក៏បានចេញមុខសងបំណុលជំនួសបងប្រុសរបស់ខ្លួនអស់ជាច្រើនដងមកហើយ៕

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ