ដម្លឹងផង! មើលរូបភាពទាំងនេះបានដឹងថា Ken និង Alek ជិតស្និតគ្នាខ្លាំងណាស់!(មានរូបភាព)​

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្ដែងប្រុសល្ប​ីឈ្មោះលោក Ken និង​ Alek តែងតែលេចមុននៅក្នុងរឿងភាគល្បីៗជាច្រើន ហើយបច្ចុប្ប​ន្នអ្នកទាំងពីរក៏ទទួលបានការគាំទ្រខ្លាំងផងដែរ។

យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍អំពីទំនាក់ទំនងរបស់តារាប្រុសពីរដួងនេះវិញ ថ្វីត្បិតតែអ្នកទាំងពីរមានភេទដូចគ្នាក៏ពិតមែន តែអ្នកទាំងពីរស្រលាញ់និងរាប់អានគ្នាជិតស្និតខ្លាំងណាស់ ក្នុងនោះអ្នកទាំងពីរតែងតែដើរលេងជាមួយគ្នា និងពេលខ្លះថែមទាំងថតរូបភាពបែបស្និតស្នាលគ្នា រហូតដល់អ្នកគាំទ្រមួយចំនួនយល់ច្រឡំថាអ្នកទាំងពីរស្រលាញ់ភេទដូចគ្នាទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថាតារាប្រុសល្បីឈ្មោះពីរដួងនេះ ជាមិត្តភក្ដិជិតស្និតនិងគ្នាខ្លាំងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី