ស្មានមិនដល់! ហ្វេនៗចង់ផ្អើលនៅពេលឃើញលោក Kim Soohyun លេខមុចក្នុងខ្សែភាពយន្តភាគកូរ៉េរឿងនេះ

ប្រិយមិត្តដែលកំពុងតាមដានទស្សនារឿងភាគកូរ៉េ “Crash Landing On You” ប្រាកដជាបានជ្រាបហើយថាលោក Kim Soohyun បានបង្ហាញមុខនៅក្នុងភាគទី១០ដែលបានចាក់ផ្សាយកាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០២០កន្លងទៅ។

ការបង្ហាញមុខរបស់លោកលើកនេះមិនមែនជារឿងចៃដន្យនោះទេ តួអង្គលោក Kim Soohyun ដែលបង្ហាញមុខក្នុងភាគទី១០នោះមានឈ្មោះថា “Donggu”។ តួអង្គរូបនេះបានដកស្រង់ចេញពីខ្សែភាពយន្តរឿង Secretly Greatly ដែលបានចាក់បញ្ចាំងតាំងពីឆ្នាំ២០១៣មកម្លេះ។

ការដែលតួអង្គក្នុងខ្សែភាពយន្តឆ្នាំ២០១៣មកសម្តែងក្នុងរឿងភាគឆ្នាំ២០២០គឺជាអ្វីដែលអស្ចារ្យលើសពីការស្មានទុក អ្នកដែលតាមដានរឿងភាគនេះប្រាកដជាពេញចិត្តនឹងការលេចមុខរបស់លោក Kim Soohyunជាមិនខាន ហើយក៏សង្ឃឹមថា៦ភាគដែលនៅសល់នឹងនាំមកនូវអ្វីថ្មីៗដល់ទស្សនិកជនជាបន្តបន្ទាប់។
z

អត្ថបទដោយ ៖ Sunstar