មកស្ងាត់ៗ តែម្ដង! Margie និងស្វាមីនាំកូនភ្លោះមកលេងកម្សាន្ដនៅប្រទេសកម្ពុជា

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់នូវតារាស្រីថៃដែលមានឈ្មោះល្បី Margie រួចមកហើយ ជាពិសេសរួមទាំងស្វាមី និងកូនភ្លោះដ៏គួរឲ្យស្រលាញ់តែម្ដង។ ជាងនេះ គ្រួសារដ៏គួរឲ្យស្រលាញ់មួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចស្ងប់ស្ងែង និងច្រណែនថែមទៀតផង។

មុននេះបន្ដិច តារាស្រីកូនកាត់រូបស្រស់នេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនក្នុងប្រទេស កម្ពុជា មានការភ្ងាក់ផ្អើល ដោយហេតុថា រូបនាង ព្រមទាំងស្វាមី និងកូនភ្លោះដ៏គួរឲ្យស្រលាញ់របស់ខ្លួនធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីដើរកម្សាន្ដ។

After Footer (Active) - damrei Mr1 Zone2

មិនតែប៉ុណ្ណោះ ស្វាមីរបស់តារាស្រីរូបនេះ ក៏បានបង្ហោះរូបក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាមជាច្រើនសន្លឹក ដែលក្នុងចំណោមនោះបានបង្ហាញឲ្យឃើញទិដ្ឋភាពអាកាសយានដ្ឋានខេត្ត ព្រះសីហនុ រួមជាមួយនឹងកាយវិកាដ៏រីករាយរបស់គ្រួសារដ៏គួរឲ្យស្រលាញ់នេះផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ