បាត់មុខពីការច្រៀងចម្រៀង OST យូរហើយ​! IU ត្រឡប់មកច្រៀងចម្រៀង OST ឲរឿង Crash Landing On You

តាមរយៈរបាយការណ៍ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០ ខាងក្រុមហ៊ុនបានបញ្ជាក់ថា IU នឹងច្រៀងចម្រៀងOSTឲរឿង Crash Landing On You ។ លើសពីនេះទៅទៀតគឺនេះជាលើកទី១ក្នុងកំឡុងពេល៩ឆ្នាំដែលIUប្រកាសនឹងចេញOSTជាផ្លូវការ សូម្បីតែរឿងដែលនាងសម្តែងផ្ទាល់កាលពីឆ្នាំ២០១៩ “Hotel Del Luna” ក៏នាងមិនបានចេញបទចម្រៀងនោះជាផ្លូវការដែរ។

ប្រហែលជានាងយល់ព្រមច្រៀងបទចម្រៀងOSTលើកដោយសារអ្នកដឹកនាំរឿងក៏ថាបាន ព្រោះនាងធ្លាប់បានធ្វើការជាមួយអ្នកដឹកនាំរឿងរូបនេះក្នុងខ្សែភាពយន្តភាគ “Producer” កាលពីឆ្នាំ២០១៥ម្តងរួចមកហើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ kstarlive.com