ផ្អែមល្ហែមណាស់! ទាក់ទងគ្នារយៈពេល១០ឆ្នាំហើយ Two Pee តែងចម្រៀងជូន Prang មួយបទមានន័យណាស់!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Prang Kannarun និងលោក Two Pee គឺជាគូស្នេហ៍និងគ្នា ដែលគិតមកទល់នឹងពេលនេះអ្នកទាំងពីរស្គាល់គ្នារយៈពេល១០ឆ្នាំមកហើយ។

ក្នុងនោះផងដែរ ថ្មីៗនេះ Two Pee បានបង្ហាញបទចម្រៀងថ្មីមួយបទ ដែលនេះជាបទចម្រៀងលោកនិពន្ធជូន Prang យ៉ាងពិសេស មានចំណងជើងថា «อย่าหายไปไหนอีกเลย» មានន័យថា «កុំទៅណាទៀតបានទេ»  ដែលបទនេះចង់បញ្ជាក់ថា លោកមានតែ Prang ម្នាក់និងមិនចង់ឲ្យនាងចាកឆ្ងាយពីលោកនោះទេ។

ក្រោយពេលបានឃើញបទចម្រៀងនេះហើយ ពិតជាធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តខ្លាំងណាស់ ព្រោះចាប់តាំងពីអ្នកទាំងពីរទាក់ទងគ្នា នេះជាលើកទី១ហើយឃើញ Two Pee តែងបទចម្រៀងជូន Prang មានអត្ថន័យខ្លាំងយ៉ាងនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី