តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង អភិបាល នៃគណៈអភិបាលខេត្តរាជធានី-ខេត្ត បញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យបិទ KTV និងរោងភាពយន្តទូទាំងប្រទេស ដើម្បីបង្ការ COVID-19។
ការបិទ KTV និងរោងភាពយន្តទូទាំងប្រទេស ចាប់ផ្តើមពីថ្ងៃទី១៧ ខែមីនា នេះ រហូតដល់ពេល COVID-19 ធូរស្រាល។
គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងទូទាំងពិភពលោក ១៨២ ៥៥០ករណី ក្នុងនោះអ្នកជាសះស្បើយ ៦៧ ០០៣នាក់ និងអ្នកស្លាប់ ៧ ១៥៨នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕