Nokia!! ក្រុមហ៊ុន KTH Cambodia ចុះអនុស្សរណៈ ជាមួយក្រុមហ៊ុនE-Gets ដាក់អោយកម្ម៉ង់ទិញតាម Online លើផលិតផល Nokia គ្រប់សេរី

នៅថ្ងៃទី09 ខែ​តុលា ឆ្នាំ2020​៖ ក្រុមហ៊ុន KTH Cambodia ជាក្រុមហ៊ុននាំចូលផ្តាច់មុខទូរស័ព្ទ Nokia គ្រប់ម៉ូដែលប្រចាំប្រទេសកម្ពុជា បានធ្វើការចុះអនុស្សរណៈនៃការយោគយល់ ជាមួយ E-Gets ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា កំពុងតែឈានមុខមួយ ក្នុងការផ្តល់ជូននៅសេវាកម្មជាច្រើនមុខ ឬហៅកាត់ថា Super App ដែលមានសេវាកម្មដឹកជញ្ជូនម្ហូបអាហារ Online, សេវាកម្មដឹកជញ្ជូនបែបExpress និងសេវាកម្មផ្សេងៗជាច្រើនទៀត នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។  ក្នុងពិធីចុះហត្ថលេខានេះមានការចូលរួមដោយលោក សៅវណ្ណ បញ្ញា​ តំណាងក្រុមហ៊ុន E-Gets លោក ថៃ ស្ទេហ្វាន តំណាងក្រុមហ៊ុន KTH​ លោក គៀង​ សុខផេង តំណាងក្រុមហ៊ុន HMD Global និងសហការីជាច្រើននាក់ទៀត។

នាពេលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែជឿនលឿន  វិស័យនៃការដឹកជញ្ចូនតាមរយៈ Online ក៏កាន់តែរីកចម្រើនធ្វើអោយប្រជាជនរបស់យើង តែងធ្វើការកម្ម៉ង់ម្ហូបអាហារ របស់ប្រើប្រាស់ប្រចាំថ្ងៃ តាមរយៈ Online កាន់តែកើនឡើងជាលំដាប់ដោយសារតែភាពងាយស្រួល ដោយពុំចាំបាច់ចេញពីក្រៅផ្ទះ ដោយគ្រាន់តែចុចកុម្ម៉ង់ នៅលើស្មាតហ្វូន តែប៉ុណ្ណោះ។ ហេតុនេះ ទើបធ្វើអោយក្រុមហ៊ុនទាំងពីរ ស្វែងរកអ្វីដែលថ្មី និងមានភាពងាយស្រួល ផ្តល់ជូនទៅកាន់អតិថិជន ដោយក្រុមហ៊ុន KTH Cambodia និងក្រុមហ៊ុនដឹកជញ្ចូន E-Gets បានរួមគ្នានឹងបង្កើត កម្មវិធីដាក់លក់ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Nokia 2.4 Nokia 5.3 ​និងទូរសព្ទ័ អិនចុចពិលសេរីថ្មីជាច្រើនម៉ូដែល។ កម្មវិធីនេះនឹងចាប់ផ្តើមអោយអតិថិជនធ្វើការបញ្ជាទិញ ជាមួយការដឹកជញ្ចូនភ្លាមៗ ដោយឥតគិតថ្លៃ។

*** សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី 13 រហូតដល់ថ្ងៃទី 19 ខែតុលាខាងមុខ។

-រាល់ផលិតផលទាំងអស់សុទ្ធសឹងតែជាផលិតផលផ្លូវការ ពីក្រុមហ៊ុន KTH Nokia ប្រចាំប្រទេសកម្ពុជាផ្ទាល់ ដោយមានការធានាមួយឆ្នាំពីក្រុមហុនផងដែរ!

-រាល់ការកុម្ម៉ង់ នឹងធ្វើការដឹកជញ្ចូនភ្លាមៗ ត្រឹមតែរយៈពេល 1 ម៉ោងជាមួយនឹងការដឹកជញ្ចូនឥតគិតថ្លៃ!

– Nokia ២.៤ ស៊ីមពីរ មាននអេក្រង់ធំរហូតដល់ទៅ ៦.៥អីញ ដែលធ្វើអោយមានការងាយស្រួលមើល Facebook, Youtube, លេងហ្គាម និងតាមដានរឿងភាគជាដើម។​ ថ្មកាន់បាន២ថ្ងែ ដំណើរការដោយប្រើប្រាស់ប្រព័ន្ធAndroid 10.  នឹងអាចដំឡើងទៅជាAndroid 11. ក្នុងពេលឆាប់ៗ និង​ Android 12 ផងដែរ។ Nokia ២.4 រចនាឡើងបែបស៊ីវិល័យទំនើបពីប្រទេសហ្វាំងឡង់ ហើយអ្វីដែលធ្វើអោយកាន់តែងាយស្រួលនោះ Nokia ២.4 មានស្គេនក្រយ៉ៅដែនៅខាងក្រោយ និងដោះសោរដោយផ្ទែមុខក៏បាន។​  ទោះបីទូរសព្ទ័នេះតំលែតែមួយរយដុលា្លបន្តិចបន្តួចមែន ប៉ុន្តែកាមេរ៉ាវិញបំពាក់មានសុទ្ទតែ AI camera​ កម្មវិធីថតបានច្បាស់នៅពេលយប់ (Night mode) និងកម្មវិធីថតព្រៀលៗនៅផ្ទែខាងក្រោយ Portrait។​

Nokia 5.3 ជាស្មាតហ្វូនមានស៊ីមពីរ ត្រូវបានក្រុមហ៊ុនដាក់ចេញលក់ក្នុងតម្លៃតែ $165  មានស្គេនក្រយ៉ៅដែនៅខាងក្រោយ និងដោះសោរដោយផ្ទែមុខក៏បាន។ ផ្នែកខាងក្រោយនេះ ស្មាតហ្វូននេះ មាន​រចនា​រូប​ប្លែក​ពីរាម​ច្បង​របស់វា ជាពិសេសទំរងកាមេរ៉ាផ្នែកខាង 4 គ្រាប់​អមសង​ខាងភ្លើង LED Flash ចំកណ្ដាលតែម្ដង។ Nokia 5.3 បានផ្ដល់​ជូន​នូវ​មុខងារ Portrait Mode ប្លង់​ថត​បែប AI Scene Detection និងមុខងារ Night Mode ដែលផ្ដល់​លក្ខខណ្ឌ​ពិសេស​សម្រាប់ថតនៅពេលរាត្រីបានកាន់តែច្បាស់។ Nokia ស្មាតហ្វូនទាំងអស់មានលក្ខណះពិសេសមួយទៀតគី រាល់ស្មានហ្វូនទាំងអស់អាចទទួលការអាប់ឌែតរៀងរាស់ខែ រហូតដល់ទៅបីឆ្នាំ លើប្រព័ន្ធសុវត្តិភាព។

យើងក៏មានលក់ Nokia ប៊ូតុងរហ្សនាម អិនចុចពិល នៅក្នុង E-Gets​ ផងដែរ។​ មានម៉ូដែលមួយចំនួនដូចជា​ Nokia ១០៥ Nokia ១០៦ Nokia ១១០​ Nokia ១២៥​ Nokia ២៧២០បត់ និងNokia ៣៣១០។

-បើសិនជាឧបករណ៍អេឡិចត្រូនិច របស់លោកអ្នកមានបញ្ហា លោកអ្នកអាចយកទៅកាន់ Service Center ដើម្បីធ្វើការពិនិត្យ ឬជុសជួលបានដោយងាយ!

ដើម្បីធ្វើការ Download App E-Gets សូមចុចLink ខាងក្រោម៖

?IOS https://apple.co/2NoJKIk
?Android http://bit.ly/2RiJCey