ចេកអំបូងលឿង ជាប្រភេទចេកដែលពេញនិយម និងមានតម្រូវការច្រើនបំផុត នៅក្នុងប្រទេសចិន ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះចំណាយលុយប្រមាណជា១៤ពាន់លានដុល្លារអាមេរិក ដើម្បីនាំចូលផ្លែចេកប្រភេទនេះផ្គត់ផ្គង់ក្នុងប្រទេសរបស់ខ្លួន។
យោងតាមទិន្នន័យនាំចូលជាក់ស្តែង ផ្លែចេកអំបូងលឿងភាគច្រើននាំចូលពីប្រទេសវៀតណាម និងឡាវដែលជាប្រភពនាំចូលចេកធំជាងគេបំផុតរបស់ទីផ្សារប្រទេសចិន។ ដោយឡែកថ្មីៗនេះប្រទេសវៀតណាមបានសម្តែងសេចក្តីសោមនស្សរីករាយជាក្រៃលែងខណៈ ដែលប្រទេសចិនទទួលទិញចេកអំបូងពីប្រទេសរបស់ខ្លួន ហើយគិតជាទឹកប្រាក់ប្រមាណជា១២៥.៥០លានដុល្លារ នៅក្នុងឆ្នាំ២០១៨កន្លងទៅ ពោលគឺកើនឡើង៨០% ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ចាក់ថា កាលពីឆ្នាំមុន ក៏មានក្រុមហ៊ុន HAGL Agrico របស់ក្រុមហ៊ុន HAG វៀតណាម បានបណ្តាក់ទុនចំនួន ៩៧៦ពាន់លានដុង ប្រមាណជា៤២លានដុល្លារ លើដីទំហ ៥.៣០០ហិកតា នៅកម្ពុជាដើម្បីពង្រីកចេកសម្រាប់នាំចេញទៅកាន់ប្រទេសចិនដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
សរុបមកតម្លៃនៃការនាំចូលចេកសម្រាប់ប្រទេសនាំចូលទាំងអស់ បានកើនឡើងជាមធ្យម៥.១% ចាប់តាំងពីឆ្នាំ ២០១៣ នៅពេលដែលការទិញចេកជាអន្តរជាតិមានតម្លៃ១៤.៦ពាន់លានដុល្លារ។ គួរកត់សម្គាល់ដែរថា ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៧ ចេកនាំចូលបានកើនឡើង៣.៨ % សម្រាប់ទីផ្សាចេកអំបូងបៅក្នុងប្រទេសចិន៕