វ៉េន សុធារ៉ា ៖ បច្ចុប្បន្នមិហិលទទួលបានការគាំទ្រខ្លាំងបំផុតនៅកម្ពុជា ដោយមានតិចនិក៣យ៉ាងទាក់ទាញភ្ញៀវ
លោក វ៉េន សុធារ៉ា ស្ថាបនិកមីហិលស៊ូវ៉ុន (SUWON) ដែលបានដំណើរការចាប់ពីចុងឆ្នាំ២០១៨មក នៅពេលនេះយីហោក្នុងស្រុកមួយនេះបានដំណើរការ៣សាខាមកហើយ។ អតីតពលករកូរ៉េរូបនេះ បានបង្ហើបហេតុផល៣ដែលជម្រុញទឹកចិត្តខ្លួនឲ្យបង្កើតអាជីវកម្មនេះឡើង និងមានគម្រោងពង្រីកជាបន្តបន្ទាប់ ស្របពេលដែលអាជីវកម្មផ្នែកអាហារកំពុងតែពេញនិយមខ្លាំង និងលក់ដាច់ស្ទើរគ្រប់ទីកន្លែងផងដែរ។
ម្ចាស់ហាងរូបនេះ បន្តថា ចាប់ផ្តើមរបរនេះដោយសារតែលោកមើលឃើញពីសក្តានុពលអាជីវកម្មផ្នែកអាហារ ដែលកំពុងតែរីកចម្រើនលូតលាស់គ្រប់ផ្នែក ហើយអាជីវកម្មដែលមានយីហោប្រកួតប្រជែងតិចគឺមីហិលនេះហើយ ដែលទើបនឹងចាប់ផ្តើមផ្ទុះខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
ចំណុចមួយទៀតដែលម្ចាស់ហាង Topik café ស្រមៃចង់បាននោះ គឹបង្កើតហ្រ្វេនឆាយជាអាជីវកម្ម ដែលអាចផ្តល់ឱកាសឲ្យអ្នករកស៊ីផ្សេងទៀតមានឱកាសលក់រសជាតិ ដែលគាត់បានបង្កើតថ្មី និងបង្កើនប្រាក់ចំណេញជាមួយអាជីវកម្មមួយនេះ ជាមួយការរៀបចំស្តង់ដារ និងទុនតិចបំផុត សម្រាប់អ្នកមានក្រោមមួយម៉ឺនដុល្លារអាចវិនិយោគបាន ដែលម្ចាស់យីហោរូបនេះនឹងប្រកាសលក់សិទ្ធឆាប់ៗខាងមុខនេះ។
ដោយឡែកចំណុចចុងក្រោយ ដែលអតីតអ្នកធ្វើការនៅកូរ៉េរូបនេះ ចង់បង្កើតនោះគឺរសជាតិថ្មីដែលជារបស់ខ្មែរផ្សារភ្ជាប់ នឹងទឹកដីកូរ៉េ ដូចជាឈ្មោះស៊ូវ៉ុននេះជាដើម ដែលគាត់បង្ហើបប្រាប់ Business Cambodia ថា ជាទឹកដីដែលមានប្រជាជនខ្មែរស្គាល់ច្រើនជាងគេពិសេសអ្នកធ្លាប់ធ្វើការនៅកូរ៉េតែម្តង។
អត្ថបទក្រោយៗទៀតពីស្ថាបនិករូបនេះ ទំនងជាតម្លៃអាជីវកម្មដែលគាត់ប្រកាសលក់សិទ្ធអាជីវកម្មហើយមើលទៅ ដែលក្រុមហ្រ្វេនឆាយរបស់យើង នឹងបន្តនាំយកយីហោក្នុងស្រុកមកបង្ហាញលោកអ្នកជាបន្តបន្ទាប់ទៀត ដែលលោកអ្នកអាចទាក់ទងមកក្រុមការងារផ្នែកហ្វ្រេនឆាយតាមលេខទូរស័ព្ទ 096 6004 886៕