ពិតជាអស្ចារ្យមែន ក្រុមហ៊ុន​​ Apple បាន​បង្កើត​បច្ចេកវិទ្យាថ្មី ដោយ​បង្កើត​រថយន្ត​អគ្គសនី​បើក​បរដោយ​ស្វ័យ​ប្រវត្តិ​

របាយការណ៍ពីនាយកដ្ឋានយានយន្តរដ្ឋកាលីហ្វញ៉ា បានបង្ហាញថា Apple មានឡានអគ្គីសនីបើកបរដោយស្វ័យប្រវត្តិចំនួន៦៩គ្រឿង យកមកធ្វើតេស្តដោយមានអ្នកបើកបរ១១០នាក់។

ថ្វីត្បិតតែស្ងាត់មិនឃើញប្រកាសចេញ iPhone ថ្មីពិតមែន ប៉ុន្តែ Apple កំពុងផ្តោតលើបច្ចេកវិទ្យាឡានបើកដោយស្វ័យប្រវត្តិ ដែលចំនួនឡានបើកស្វ័យប្រវត្តិរបស់ Apple ពេលនេះស្ថិតក្នុងលំដាប់លេខ៣ ឈរពីក្រោយក្រុមហ៊ុន Waymo របស់Google និង GM Cruise ខណៈដែល Waymo បានចេញសេវាកម្មតាក់ស៊ីដោយប្រើឡានបើកស្វ័យប្រវត្តិរួចហើយ គ្រាន់តែស្ថិតនៅក្នុងដំណាក់ដំបូងដំណើរការសម្រាប់តែរដ្ឋអេរីហ្សូណាប៉ុណ្ណោះ។

បច្ចុប្បន្ននេះ Apple ប្រហែលជាមិនធ្វើតេស្តឡានរបស់ខ្លួនបន្ថែមទៀតទេ ហើយក៏មិនយកឡានដែលគ្រោះថ្នាក់នៅក្នុងការធ្វើតេស្តមកជួសជុលវិញដែរ ប៉ុន្តែ Apple នឹងសម្រុកស្រាវជ្រាវបច្ចេកវិទ្យាទំនើបន្ថែមសម្រាប់ឡានរបស់ខ្លួនដូចជាបំពាក់ AI ឲ្យចំណាំមុខអ្នកបើកបរជាដើម។

ឡានរបស់Apple ក៏មិនទាន់ស្នើសុំវិញ្ញាប័ណ្ណបត្រធ្វើតេស្តសាកល្បងជាផ្លូវការដែរ ខណៈដែលឡានដែលធ្វើតេស្តកន្លងមក គ្រាន់តែដាក់ឲ្យគេបើកសាកល្បងប៉ុណ្ណោះ ហើយនៅពេលឡានមានបញ្ហា គឺអ្នកបើកបរជាអ្នកបញ្ជាជំនួសប្រព័ន្ធស្វ័យប្រវត្តិ ចំណែកផលិតផលផ្លូវការនឹងចេញតាមក្រោយ។

Apple ក៏មិនបានបញ្ជាក់ថាឡានស្វ័យប្រវត្តិនេះនឹងចេញនៅពេលណាដែរ ដោយសារ Apple ផ្តោតលើការផលិតផ្លេតហ្វមឡានស្វ័យប្រវត្តិសម្រាប់លក់ឲ្យក្រុមហ៊ុនផ្សេងច្រើនជាង ។

គួរបញ្ជាក់ថា បើតាមព័ត៌មានបរទេសជាច្រើនចុះផ្សាយថា យ៉ាងហោចណាស់ក៏ឆ្នាំ២០២៣ដែរ ទើប Apple អាចចេញឡាននេះជាផ្លូវការបានដោយសារ ពេលនេះ Apple ផលិតវាដោយដៃខ្លួនឯងស្ទើរតែទាំងអស់ ទាំងការរចនា ការផលិត Software និង Hawdware សំខាន់ៗមួយចំនួន៕